ពិតជាមានប្រាកដមែន! Robot រត់ហាត់ប្រាណលើដងផ្លូវជិតមួយម៉ោង(មានវីដេអូ)

  • 2021-08-04 03:19:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​”Cassie” គឺជាឈ្មោះរ៉ូបូតមួយថ្មីស្នាដៃនិស្សិតអាមេរិកមកពីសាកលវិទ្យាល័យបច្ចេកទេស Oregon State University ។ រ៉ូបូតដ៏ឆ្លាតវៃមួយនេះទើបនឹងបញ្ចប់ការសាកល្បងជោគជ័យ ប្រើថេរវេលាអស់ជិតមួយម៉ោង (៥៣នាទី) ដោយឲ្យវារត់លើផ្លូវបានចម្ងាយ ៥ គីឡូម៉ែត្រ។

រូ៉បូត Cassie
​រ៉ូបូតនេះប្រើប្រាស់ថាមពលសាកដូចរថយន្តអគ្គិសនី មានន័យថា ពេលសាកមួយពេញម្ដង វាមានថាមពល(ថ្ម)ដំណើរការជាង ៥៣ នាទីដែលអាចឲ្យអ្នកបញ្ជាអាចប្រើវាឲ្យរត់ ឬដើរ បានតាមចិត្ត។​

​លោក Jonathan Hurst ជាសាស្រ្តាចារ្យដឹកនាំក្រុមនិស្សិតផលិតរ៉ូបូតបានលើកឡើងថា៖ «Cassie គឺជារ៉ូបូតដែលស្ដាប់បង្គាប់អ្នកបញ្ជាបានល្អខ្លាំងណាស់ ដោយសាររបៀបនៃការផលិតវាឡើងដោយយកចិត្តទុកដាក់ផ្ចិតផ្ចង់គ្រប់ចំណុចតូចៗទាំងអស់តាំងពី Hardware ដល់ Software មានដូចជា Algorithm និង Machine learning ជាដើម។ វាមិនត្រឹមតែ ដំណើការរលូនប៉ុណ្ណោះទេ ថ្ងៃខាងមុខ យើងគ្រោងនឹងធ្វើឲ្យវារត់លឿនជាងនេះទៀត ឬធ្វើវាឲ្យដូចតួអង្គ Star War តែម្ដង។»

សូមទស្សនាវីដេអូខាងក្រោម៖

យោងតាមប្រសាសន៍លោក Jonathan Hurst ដដែលនិងជាសហស្ថាបនិកក្រុមហ៊ុន Start-up មួយឈ្មោះថា Agility Robotics បន្ថែមទៀតថា៖ «រ៉ូបូត Cassie ក៏ជាស្នាដៃដំបូងរបស់ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនយើង។ ចក្ខុវិស័យរបស់យើងធ្វើយ៉ាងណាឲ្យ Cassie សមត្ថភាពពេញលេញអាចធ្វើជា delivery robots ស្វ័យប្រវត្តិបានដើម្បីសម្រួលការងារ៕» ​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;