តួអគ្នេយ៍របស់ប្រាសាទដែឡដួលរលំស្ទើរទាំងស្រុងរាប់រយឆ្នាំ ពេលនេះក្រុមជំនាញជួសជុលហើយ

  • 2021-08-04 04:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរ ការជួសជុលតួអគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំ ស្ទើរទាំងស្រុង អស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។

ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនេះ គឺមិនបាន ធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ។ យើងគ្រាន់តែធ្វើ កំណាយពំនូកកំទេចឥដ្ឋចេញដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី
;