ប្រទេសមួយនេះ ប្រើយន្តហោះឌ្រូនបច្ចេកវិទ្យា AI បំប្លែងទៅជា «សព្វាវុធសង្គ្រាម»

  • 2021-08-04 09:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អុីស្រាអែល ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ប្រើប្រាស់​និង​បញ្ចេញ​សព្វាវុធ​សង្គ្រាម ​ជា​យន្តហោះឌ្រូន​ AI ​ដ៏​ទំនើប​បំផុត ​អំឡុង​ពេល​វាយប្រហារ​ចូល​តំបន់​ហ្គាសា ប៉ាឡេស្ទីន កាល​ពី​ខែ​ឧសភាឆ្នាំ ២០២១ ​កន្លង​ទៅ​។

​យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ​អុីស្រាអែល​ប្រើប្រាស់​ប្រភេទ​ក្បួន​បញ្ជា​ឌ្រូន​ Drone swarms ​កម្រិតខ្ពស់ ​ដែល​​អាច​បំប្លែងនិងប្រែប្រួល​បណ្ដុំ​រូបរាង​លើ​អាកាស​ក្នុង​ចំនួន​កំណត់​បាន​ ពីបួន​ដប់​គ្រឿង​ក៏​បាន រាប់​រយ​គ្រឿង​ក៏​បាន​ ​ដើម្បី​សំដៅ​ចូល​និង​កំទេច​គោលដៅ​ក្នុង​ពេល​តែ​មួយ​ដោយ​ប្រើ​ពេល​ខ្លី​បំផុត​។​

សូម​ទស្សនា​វីដេអូ​ដំណើរ​ប្រតិបត្តិការ​បញ្ជា​ដូច​ខាង​ក្រោម៖

ក្បួន Drone swarms

រំឭក​ដែរ​ថា​ អុីស្រាអែល ​គឺ​ជា​ប្រទេស​ខ្លាំង​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ដែល​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ Drone swarms ​នេះ​ក្នុង​ដៃ​មាន​ដូចជា​ រុស្ស៊ី, សហរដ្ឋអាមេរិក, ចក្រភព​អង់គ្លេស, ចិន, តួកគី ជាដើម​។ ​នេះ​អ្វី​ដែល​ប្រភព​ចាប់​អារម្មណ៍​និង​រំលេច​បន្ថែម​៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;