Fan Bingbing បដិសេធដាច់អហង្ការរឿងនាំស្រីឲ្យ Wu Yifan តែយកលេសទៅធ្វើបុណ្យ
- 2021-08-05 03:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing បដិសេធដាច់អហង្ការរឿងនាំស្រីឲ្យ Wu Yifan តែយកលេសទៅធ្វើបុណ្យ
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងស្រីចិន Fan Bingbing និងតារាសម្ដែងប្រុសល្បីឈ្មោះ Jing Bu Ran កំពុងត្រូវបានប៉ូលិសក្រុងប៉េកាំងស៊ើបអង្កេតដោយសារតែមានពាក់ព័ន្ធជាមួយរឿងអាស្រូវតារាសម្ដែងប្រុស Wu Yifan។
កាលពីថ្ងៃទី ៤ ខែសីហាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថាតារាសម្ដែងស្រីជួរមុខចិន Fan Bingbing និងតារាសម្ដែងប្រុសល្បីឈ្មោះ Jing Bu Ran បានចេញមុខបដិសេធទាំងស្រុង នូវការចោទប្រកាន់ដឹកញីបន្សីឈ្មោលឲ្យតារាសម្ដែងប្រុស Wu Yifan ដែលកំពុងជាប់រឿងអាស្រូវជាច្រើន។
តាមនោះដែរ មុននោះ អ្នកប្រើប្រាស់បណ្ដាញសង្គមច្រើនរូប បានទម្លាយព័ត៌មានថា សិល្បករខាងលើ តែងតែត្រូវបានគេប្រទះឃើញទៅធ្វើសកម្មភាពសប្បុរសធម៌នៅលើភ្នំ ដោយមានពាំនាំអំណោយយកទៅជូន អ្នកនៅលើនោះ។ តែតាមការពិត គោលបំណងធំនៃការទៅទាំងនោះ គឺមិនមែនធ្វើបុណ្យតែមួយមុខឡើយ គឺទៅរកស្រីក្មេង តាមការកុម្ម៉ង់របស់តារាសម្ដែងប្រុស Wu Yifan។
នៅក្នុងការទម្លាយនេះ ពួកគេបានឲ្យដឹងថា ដោយសារតែពេលខ្លះ Wu Yifan ចង់ប្ដូររសនិយមទៅស្រីនៅតំបន់ជនបទ ជាពិសេសគឺតំបន់ដាច់ស្រយាល ដូចនេះហើយ ស្រីស្អាតវ័យ ៤០ឆ្នាំ គឺជាអ្នកចេញមុខរកម៉ូយឲ្យគេ។ ទោះបីជាព័ត៌មាននេះមិនទាន់ច្បាស់ការក៏ដោយ ប៉ុន្តែប៉ូលិសក្រុងប៉េកាំងបានចាប់ផ្ដើមស៊ើបអង្កេតតារាទាំង២នេះរួចហើយ។
ចំពោះតារាទាំង២វិញ ក៏បានចាត់វិធានការច្បាប់ចំពោះបុគ្គលដែលទម្លាយព័ត៌មាននេះរួចដែរហើយ៕