ប្រធានាធិបតីឡាវ ជំរុញឱ្យធ្វើទំនើបកម្មយោធា
- 2021-08-05 03:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីឡាវ ជំរុញឱ្យធ្វើទំនើបកម្មយោធា
ចន្លោះមិនឃើញ
លោក ថងលូន ស៊ីសូលីត ប្រធានាធិបតីឡាវ បានណែនាំឱ្យក្រសួងការពារជាតិបន្តពង្រឹងកងទ័ពឱ្យកាន់តែខ្លាំង និងធ្វើទំនើបកម្មជាជំហានៗ។ ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៤ សីហា ២០២១។
លោកលើកឡើងថា កងទ័ពគួរតែខ្លាំង ហើយគួរតែច្បាស់លាស់ថាតើវិស័យណាមួយដែលត្រូវផ្តោតការអភិវឌ្ឍ ហើយមិនត្រូវបង្កើតកំហុសក្នុងសម្រេចចិត្តនេះឡើយ។
«កងទ័ពរបស់យើង នឹងនៅតែបន្តជួយដល់ប្រជាជន ជួយកាត់បន្ថយភាពក្រីក្រ និងការជួយសង្គ្រោះក្នុងគ្រោះហន្តរាយ ដែលទាំងអស់នេះសុទ្ធតែទទួលបានទំនុកចិត្តពីប្រជាជន។ កងទ័ពរបស់យើងត្រូវបន្តកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតឆ្ងាយ ជាពិសេសដៃគូយុទ្ធសាស្រ្ត»៕