ឥឡូវ ឆ្លងកូវីដច្រើនឬតិច លែងជារឿងចម្បងសម្រាប់ម៉ាឡេស៊ី ក្នុងការបើកប្រទេសឡើងវិញទៀតហើយ
- 2021-08-05 09:20:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥឡូវ ឆ្លងកូវីដច្រើនឬតិច លែងជារឿងចម្បងសម្រាប់ម៉ាឡេស៊ី ក្នុងការបើកប្រទេសឡើងវិញទៀតហើយ
ចន្លោះមិនឃើញ
ម៉ាឡេស៊ី នឹងលែងប្រើប្រាស់ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ ធ្វើជារង្វាស់សម្រាប់ដកចេញនូវការរឹតត្បិត ឬបើកប្រទេសឡើងវិញទៀតហើយ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស៊ី លោក Tengku Zafrul Abdul Aziz បានឱ្យដឹងនៅថ្ងៃទី៥សីហានេះថា រដ្ឋាភិបាលនឹងជំនួសមកវិញ នូវការប្រើប្រាស់អត្រាចូលព្យាបាលនៅមន្ទីរពេទ្យរបស់អ្នកជំងឺកូវីដ១៩វិញ សម្រាប់ធ្វើជាអាំងឌីកាទ័រ ក្នុងការឈានទៅដល់ការអនុញ្ញាតសម្រាប់ផែនការបើកសេដ្ឋកិច្ចឡើងវិញ។
លោកបន្តថា នេះជាការវាស់វែងមួយថ្មី ក្នុងចំណោមកត្តា៣ ដែល២ទៀតរក្សាដដែល គឺជាអត្រាចាក់វ៉ាក់សាំង និងអត្រានៃការចូលសង្គ្រោះបន្ទាន់ ICU៕