បាល់ទះរុស្ស៊ី ទម្លាក់ក្រុមលេខ១ពិភពលោក ប្រេស៊ីល ឡើងទៅដណ្ដើមមេដាយមាស អូឡាំពិក

  • 2021-08-05 09:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទះជម្រើសជាតិផ្នែកបុរស រុស្ស៊ី កក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្ររួចហើយដោយរង់ចាំក្រុម បារាំង ឬ អាហ្សង់ទីន ប៉ះគ្នាសិននៅវេលាម៉ោង ៩ យប់ម៉ោងនៅកម្ពុជាថ្ងៃទី ៥សីហា២០២១។

ក្រុមបាល់ទះជម្រើសជាតិ រុស្ស៊ី
​ប្រេស៊ីល ក្រុមខ្លាំងលេខ១ពិភពលោករងបរាជ័យក្រោមថ្វីដៃ រុស្ស៊ី លទ្ធផលសរុប ១-៣ សិត (សិតទីមួយគឺ ២៥-១៨ សិតទីពីរគឺ ២១-២៥ សិតទីបីគឺ ២៤-២៦ និង ២៣-២៥) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រធ្វើឲ្យភ្ញាក់ផ្អើលនៅព្រឹត្តិការណ៍កីឡា អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន។

​កាលពីវគ្គ៨ក្រុមចុងក្រោយក្រុមខ្លាំងលេខ ២ ពិភពលោក កាណាដា ក៏ត្រូវបាន រុស្សី ទម្លាក់ចេញដោយលទ្ធផលសរុប ០-៣ សិត (សិតទីមួយគឺ ២១-២៥, សិតទីពីរគឺ ២៨-៣០, សិតទីបីគឺ ២២-២៥) ។​

ក្រុមបាល់ទះជម្រើសជាតិ ប្រេស៊ីល

​ដូចនេះបើ បារាំង ឬ អាហ្សង់ទីន មួយក្នុងចំណោមពីរក្រុមនេះឈ្នះនឹងឡើងទៅប៉ះ រុស្ស៊ី ដណ្ដើមមេដាយមាស អូឡាំពិក រីឯក្រុមចាញ់នឹងត្រូវលេងជាមួយ ប្រេស៊ីល ដណ្ដើមមេដាយសំរឹទ្ធ អូឡាំពិកនៅថ្ងៃទី៧ខែសីហា២០២១។

រុស្ស៊ី នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នេះ ដណ្ដើមបានមេដាយ​សរុប ៥៥គ្រឿងមានដូចជា ឈ្នះ​មាស​ ១៥ គ្រឿង, មេដាយ​ប្រាក់ ២១គ្រឿង ​និង​មេដាយសំរឹទ្ធ ១៩ គ្រឿង៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;