ឥណ្ឌា ចូលក្លឹបមហាអំណាចជើងទឹកនឹងគេដែរហើយ
- 2021-08-06 02:26:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ចូលក្លឹបមហាអំណាចជើងទឹកនឹងគេដែរហើយ
ចន្លោះមិនឃើញ
ឥណ្ឌា បានបញ្ចេញនាវាផ្ទុកយន្តហោះរបស់ខ្លួនជាលើកដំបូង ដោយបានធ្វើការសាកល្បងបើកបរនៅលើសមុទ្រ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យកងទ័ពជើងទឹកឥណ្ឌា កាន់តែខ្លាំងឡើង ចូលក្នុងចំណោមប្រទេសមហាអំណាចដែលមាននាវាប្រភេទនេះ។
នាវានេះត្រូវបានដាក់ឈ្មោះថា INS Vikrant គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅខែសីហា ឆ្នាំ២០២២។ វាមានទម្ងន់ ៤ម៉ឺនតោន បណ្តោយ ២៦២ម៉ែត្រ ទទឹង ៦២ម៉ែត្រ និងកម្ពស់ ៥៩ម៉ែត្រ។
កងទ័ពជើងទឹក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការសាកល្បងនាវានេះ គឺដើម្បីអបអរខួប៥០ឆ្នាំ នៃជ័យជម្នះក្នុងសង្គ្រាមឆ្នាំ១៩៧១។ វាជាថ្ងៃមោទនភាព និងប្រវត្តិសាស្រ្តរបស់ឥណ្ឌា។ នេះជានាវាដ៏ធំបំផុតដែលត្រូវបានរចនាឡើង និងសាងសង់ក្នុងប្រទេសឥណ្ឌា និងជាសមិទ្ធផលដ៏សំខាន់មួយ៕