ឃើញ​សមត្ថភាព​អាវុធ​របស់​អាមេរិក លែងឆ្ងល់ហើយថាហេតុអ្វីតៃវ៉ាន់ហ៊ានទិញដល់តម្លៃ ៧៥០លាន​ដុល្លារ (វីដេអូ)

  • 2021-08-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​អាមេរិក បាន​សម្រេចយល់ព្រមលក់​កាំភ្លើងធំម៉ាក 155mm M109A6 medium self-propelled howitzer ចំនួន៤០គ្រឿង ឱ្យតៃវ៉ាន់​ក្នុងតម្លៃសរុប ៧៥០លានដុល្លារ។

យ៉ាងណាមិញ ដើម្បីអាចលក់ឱ្យ​តៃវ៉ាន់​ជាផ្លូវការបាន​ គឺត្រូវរង់ចាំ​ការអនុម័ត​ពីសភាជាមុនសិន។

ក្រសួងការបរទេសតៃវ៉ាន់ បាន​ចាត់ទុកថា នេះ​ជាការលក់​អាវុធ​ដ៏ធំលើកដំបូងមកឱ្យតៃវ៉ាន់ ក្រោយការចូលកាន់តំណែង​របស់​ប្រធានាធិបតី ចូ បៃឌិន ដែល​នឹងជួយឱ្យតៃវ៉ាន់​រក្សា​បាន​នូវសន្តិភាព និងស្ថិរភាព​ក្នុងតំបន់ ខណៈដែល​កំពុងរងការគំរាមពីប្រទេសចិន៕

សូមទស្សនាវីដេអូ​បង្ហាញពី​សមត្ថភាព​របស់​កាំភ្លើងធំ 155mm M109A6 medium self-propelled howitzer ខាងក្រោម៖

ប្រភព៖ France24

អត្ថបទថ្មី
;