បាត់ដំណឹងយូរមែន! ឡានអគ្គិសនីស្នាដៃកូនខ្មែរ នៅតែទាក់ទាញចំណាប់អារម្មណ៍

  • 2021-08-09 03:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លងមកគ្រប់គ្នាបានដឹងហើយពីវត្តមានរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រើន។

លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរ
ដោយឡែកថ្មីៗនេះ លោក ញាន ផល្លឹក អ្នកផលិតរថយន្តអគ្គិសនីអង្គរខ្មែរ ក៏បានបង្ហាញរូបភាពរថយន្តអគ្គិសនីដែលជាស្នាដៃផលិតរបស់លោកផ្ទាល់ជាញឹកញាប់នៅលើបណ្ដាញសង្គមហ្វេសបុកផងដែរ។
រូបភាពឡានអគ្គិសនីផលិតដោយ លោក ញាន ផល្លឹក ជិះកម្សាន្តនៅមាត់​ទន្លេ

មិនត្រឹមតែបង្ហាញរូបភាពនៅលើហ្វេសបុកប៉ុណ្ណេះទេ លោក ញាន ផល្លឹក ក៏បានបង្ហាញវត្តមានជាថ្មីនៅលើដងផ្លូវដូចជាការបើបរឡាន Golf car កាលឆ្នាំ២០១៨ ម៉ូតូអគ្គិសនី ដែលលោកបានផលិតដោយដៃលោកផ្ទាល់ និងប្រើប្រាស់ថាមពលអគ្គិសនី១០០%។ ការបង្ហាញវត្តមានជាថ្មីរបស់រថយន្តអគ្គិសនីអង្គរ ម៉ូតូអគ្គិសនីនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង និងបានសួរនាំពីវត្តមានរថយន្តអង្គរជំនាន់មុនៗទៀតផង។

គួររំលឹកដែរថា រថយន្តអង្គរ ដែលជាស្នាដៃកូនខ្មែរ នឹងត្រូវបានផលិតឡើងបានជាច្រើនជំនាន់ មានដូចជារថយន្តអង្គរ២០០៣ រថយន្តអង្គរ២០០៤ រថយន្តអង្គរ២០១០ រថយន្តអង្គរ EV ២០១៣ និងរថយន្តអង្គរ EV ២០១៤ នៅឆ្នាំ២០១៨ បានចេញរថយន្តអង្គរម៉ូដែលឈ្មោះថា Golf car មានការរចនារូបរាងខុសពីស៊េរីមុនៗ។ ខាងក្រោមនេះជារូបភាពរបស់រថយន្តអគ្គិសនីអង្គរទាំង ៦ជំនាន់ដែលជាស្នាដៃផលិតរបស់លោក ញាន ផល្លឹក៖

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៣

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០០៤

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១០

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ ២០១៣

រថយន្តអគ្គិសនីអង្គរ ស៊េរីឆ្នាំ២០១៤

រថយន្តអគ្គិសនីអង្គរ Golf car ស៊េរីឆ្នាំ ២០១៨

កង់បីអគ្គិសនីអង្គរ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;