ចេញហើយលទ្ធផលស្តែងៗអំពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac នៅឥណ្ឌូណេស៊ី
- 2021-08-09 04:08:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយលទ្ធផលស្តែងៗអំពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac នៅឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
ការសិក្សាជាក់ស្តែងអំពីការចាក់វ៉ាក់សាំង Sinovac នៅប្រទេសឥណ្ឌូណេស៊ី បង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨៥% ក្នុងការការពារពីការឆ្លងជំងឺកូវីដ១៩ និង ៩២% មិនចាំបាច់បញ្ជូនទៅមន្ទីរពេទ្យ និង ៩៥% ការពារពីការស្លាប់។ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៦ សីហា ២០២១។
យ៉ាងណាមិញ ចំពោះអ្នកដែលបានចាក់ Sinovac ត្រឹមដូសទី១ គឺបានជួយកាត់បន្ថយការឆ្លងកូវីដ១៩ ដល់ ៣៥%។
សូមជម្រាបថា ការសិក្សានេះគឺធ្វើទៅលើមនុស្សចំនួន ៨៦ ៩៣៦នាក់ នៅក្នុងហ្សាការតា ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ក្នុងចន្លោះខែមីនា ដល់ខែមេសា ឆ្នាំ២០២១។
ការសិក្សាដាច់ដោយឡែកផ្សេងទៀត ដែលធ្វើតែទៅលើបុគ្គលិកពេទ្យចំនួន ២៥ ៣៧៤នាក់ ពីខែមករា ដល់ មីនា ក៏បង្ហាញដែរថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៩៤% ការពារការឆ្លង, ៩៦% មិនបាច់បញ្ជូនទៅពេទ្យ និង ១០០% ការពារពីការស្លាប់៕