អ៊ីស្រាអែល ១៤នាក់ ដែលចាក់វ៉ាក់សាំងបាន ៣ដូសហើយ គឺនៅតែឆ្លងកូវីដដដែល
- 2021-08-10 02:34:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែល ១៤នាក់ ដែលចាក់វ៉ាក់សាំងបាន ៣ដូសហើយ គឺនៅតែឆ្លងកូវីដដដែល
ចន្លោះមិនឃើញ
ប្រជាជនអ៊ីស្រាអែល ១៤នាក់ បានឆ្លងមេរោគកូវីដ១៩ បើទោះបីជាបានចាក់វ៉ាក់សាំង Pfizer ៣ដូសហើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី៨ សីហា ២០២១។
អ្នកជំងឺ ១១នាក់ ក្នុងចំណោម ១៤នាក់ខាងលើ គឺមានអាយុលើសពី ៦០ឆ្នាំ ក្នុងនោះ ២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ ក្រសួងមិនទាន់អាចបញ្ជាក់បានទេថា អ្នកវិជ្ជមានកូវីដ១៩ ទាំង១៤នាក់ បានឆ្លងមុន ឬក្រោយចាក់ដូសទី៣ នោះទេ។
អ៊ីស្រាអែល បានចាប់ផ្តើមចាក់ដូសជំរុញ ឬដូសទី៣ កាលពីសប្តាហ៍មុន ដោយមកដល់ពេលនេះ គឺចាក់បានជាង ៤០ម៉ឺននាក់ហើយ៕