រឿងចាក់ដូសទី៣ អាមេរិកឆ្លើយតបទៅ WHO វិញថា គេចេះគិតគូរហើយ
- 2021-08-10 03:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងចាក់ដូសទី៣ អាមេរិកឆ្លើយតបទៅ WHO វិញថា គេចេះគិតគូរហើយ
ចន្លោះមិនឃើញ
សេតវិមានអាមេរិក បានច្រានចោលការរិះគន់របស់ប្រមុខអង្គការសុខភាពពិភពលោក ដែលអំពាវនាវឱ្យប្រទេសអ្នកមាន ផ្អាកចាក់វ៉ាក់សាំងដូសទី៣ ដើម្បីទុកផ្គត់ផ្គង់ទៅឱ្យប្រទេសក្រីក្រ។
លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានថែ្លងថា អាមេរិកអាចធ្វើបានរឿងទាំង២យ៉ាងនេះ ពោលគឺអាមេរិកអាចចាក់ដូសទី៣ ឱ្យប្រជាជនខ្លួនបាន ហើយក្នុងពេលជាមួយគ្នានោះ ក៏អាចបរិច្ចាគវ៉ាក់សាំង ច្រើនជាងប្រទេសដទៃទៀតផង។
លោកស្រីបន្ថែមថា «យើងនឹងមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ ប្រសិនបើ FDA សម្រេចឱ្យចាក់ដូសទី៣។ យើងជឿជាក់ថា យើងអាចធ្វើបានទាំង២ ហើយយើងមិនត្រូវការជ្រើសរើសក្នុងចំណោមជម្រើសទាំង២នេះឡើយ»៕