ចិន គ្រោងនឹងកំណត់ឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនដាក់បច្ចេកវិទ្យាសាកថ្មលឿនមិនឲ្យធំជាង 50W
- 2021-08-10 05:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន គ្រោងនឹងកំណត់ឲ្យក្រុមហ៊ុនផលិតស្មាតហ្វូនដាក់បច្ចេកវិទ្យាសាកថ្មលឿនមិនឲ្យធំជាង 50W
ចន្លោះមិនឃើញ
ក្រសួងព័ត៌មាននិងបច្ចេកវិទ្យា ចិន គ្រោងនឹងអនុម័តច្បាប់ថ្មីមួយគឺ «ការគ្រប់គ្រងសារធាតុសាយភាយវិទ្យុសកម្ម នៃការសាកភ្លើងឥតខ្សែ ឬច្បាប់កំណត់ការបញ្ជូនថាមពលឧបករណ៍អេឡិចត្រូនិច» សំដៅដល់ក្រុមហ៊ុននានាឲ្យផលិតស្មាតហ្វូនល្បឿនសាកភ្លើងលឿន កុំឲ្យលើសឬធំជាង 50W ជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងមានគំលាតរវាង R&D Lab (មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្ត) ផងដែរ។
សព្វថ្ងៃ បច្ចេកវិទ្យាសាកភ្លើងលឿនរហ័សមានទាំង ដុំសាកមានខ្សែ ឬ ឥតខ្សែ កំពុងពេញនិយមខ្លាំងណាស់នៅចិន។ ឧទាហរណ៍៖ 120W, 80W, 55W…កំពុងប្រជែងគ្នាជាច្រើនក្រុមហ៊ុន ទាំងល្បឿនសាកភ្លើងនិងទាំងតម្លៃ។
ដូចនេះ បើក្រសួងសម្រេចលក្ខខណ្ឌនេះបាន នោះនឹងធ្វើឲ្យរាល់ឧបករណ៍អេឡិចត្រូនិចនៅ ចិន មានល្បឿនបញ្ចូនថាមពលមិនឲ្យលើសគ្នាច្រើនខ្លាំងពេក រួមទាំងឈានដល់ការកំណត់តម្លៃរួមមួយផងដែរ។ ប្រភព៖ gizchina.com ៕