អាមេរិក ព្រមានប្រជាជនខ្លួន កុំឱ្យធ្វើដំណើរទៅប្រទេសថៃ
- 2021-08-10 08:57:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ព្រមានប្រជាជនខ្លួន កុំឱ្យធ្វើដំណើរទៅប្រទេសថៃ
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានព្រមានដល់ប្រជាជនខ្លួន កុំឱ្យធ្វើដំណើរទៅប្រទេសថៃ អ៊ីស្រាអែល បារាំង អ៊ីស្លង់ និងប្រទេសមួយចំនួនទៀត ដែលកំពុងមានការផ្ទុះករណីឆ្លងកូវីដ១៩ខ្លាំង។
CDC បានដាក់បញ្ចូលថៃ អ៊ីស្រាអែល តំបន់វេសប៊េង និងហ្គាសា អារ៊ូបា និង French Polynesia ចូលក្នុងកម្រិត ៤ ដែលមានហានិភ័យខ្ពស់ខ្លាំង។
CDC លើកឡើងថា៖ «ដោយសារតែស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសថៃ សូមអ្នកធ្វើដំណើរទាំងអស់ទោះជាចាក់វ៉ាក់សាំងហើយក៏ដោយ ក៏នៅតែមានហានិភ័យឆ្លង និងរាលដាលវីរុសបំប្លែងថ្មី»។
ក្រសួងសុខាភិបាលថៃ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ថៃបានជួបករណីស្លាប់ច្រើនបំផុតចំនួន២៣៥នាក់ និងករណីឆ្លងថ្មី ១៩ ៨៤៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ៕