គម្រោងជួសជុលកាំជណ្តើរច្រាំងស្រះទឹកខាងជើង នឹងរួចរាល់ទាំងស្រុងនៅ ២ឆ្នាំទៀត
- 2021-08-11 01:39:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងជួសជុលកាំជណ្តើរច្រាំងស្រះទឹកខាងជើង នឹងរួចរាល់ទាំងស្រុងនៅ ២ឆ្នាំទៀត
ចន្លោះមិនឃើញ
ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើរច្រាំង ហើយគម្រោងនេះ នឹងរួចរាល់ទាំងស្រុងនៅរយៈពេល២ឆ្នាំក្រោយ។ បច្ចុប្បន្ននេះ ក្រុមការងារកំពុងដំណើរការងារជួសជុលក្នុងដំណាក់កាលទី៣នេះ បានប្រវែងសរុប១០០ម៉ែត្រ ក្នុងប្រវែងសរុប២៥០ម៉ែត្រ។
កាំជណ្តើរច្រាំងស្រះទឹកខាងជើង ជារចនាសម្ពន្ធមួយនៃប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្ត ដែលបានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការផ្តិតរូបភាពឆ្លុះនៃប្រាង្គអង្គរវត្តដ៏ស្រស់ស្អាតពីស្រះទឹកនេះ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា