នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិថយចុះ ៩១.៣%

  • 2021-08-11 01:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២ ៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។

ក្រសួងទេសចរណ៍បានបង្ហាញអំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ផងដែរ រួមមាន៖

១. ទេសចរថៃ ៥២ ២៩០ នាក់ ថយចុះ ៦៧.៥% ២. ទេសចរចិន ២៩ ៧៥១ នាក់ ថយចុះ ៨៩.២% ៣. ទេសចរវៀតណាម ៦ ៩៥៦ នាក់ ថយចុះ ៩៦.១% ៤. ទេសចរឥណ្ឌូណេស៊ី ៣ ៤១៥ នាក់ ថយចុះ ៧៤.៣% ៥. ទេសចរកូរ៉េខាងត្បូង ១ ៨៣៣ នាក់ ថយចុះ ៩៦.៥% ៦. ទេសចរសហរដ្ឋអាមេរិក ១ ៥៩០ នាក់ ថយចុះ ៩៧% ៧. ទេសចរចិនមកពីកោះតៃវ៉ាន់ ១ ៥០៤ នាក់ ថយចុះ ៩២.៨% ៨. ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥% ៩. ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨% ១០. ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%។

បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១ ៩៨២ ៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។ ចំណែកឯភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;