៥ផលិតផលសំខាន់ៗដែល Samsung អាចនឹងប្រកាសចេញយប់នេះ

  • 2021-08-11 04:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មី Galaxy Unpacked ក្រោមពាក្យស្លោក “Get ready to unfold” របស់ Samsung នឹងប្រព្រឹត្តិទៅតាមអនឡាញ នៅម៉ោង ៩យប់នេះ។ ក្នុងនោះផងដែរ មានការរំពឹងទុកថា Samsung នឹងប្រកាសចេញដល់ទៅ ៤ ផលិតផល ដូចខាងក្រោមនេះ។

១. Samsung Galaxy Z Fold3 ស្មាតហ្វូនអេក្រង់បត់ជំនាន់ទី៣ បំពាក់ជាមួយនឹងប៊ិច S Pen មានអេក្រង់ខាងក្រៅ ៦,២អ៊ិញ និងអេក្រង់ខាងក្នុង ៧,៦អ៊ិញ។

២. Samsung Galaxy Z Flip3 ស្មាតហ្វូនអេក្រង់បត់ពាក់កណ្ដាលអេក្រង់ជំនាន់ទី៣ មានអេក្រង់ខាងក្នុង ៦,៧អ៊ិញ និងអេក្រង់ខាងក្រៅ ១,៩អ៊ិញ។ ក្រៅពីនេះ គេររំពឹងថា នឹងមានប្រកាសចេញស្រោមការពារប្រភេទស៊ីលីកូនស្អាត ជាច្រើនសម្រាប់ Z Flip3 ផងដែរ។

៣. នាឡិកាវៃឆ្លាត Galaxy Watch4 និង Watch4 Classic ជំនាន់ថ្មី មានអេក្រង់ ១,៣៦អ៊ិញ និង ១,១៩អ៊ិញ និងមានថាមពថលថ្មប្រើបានយូរជាងមុន ដល់ទៅ ៧ថ្ងៃ ជាមួយនឹងទំហំ 361mAh និង 247mAh។

៤. កាសស្ដាប់ឥតខ្សែ Galaxy Buds2 នឹងមានមុខងារកាត់បន្ថយសំឡេងរំខាន Active Noise Cancellation ប្រើរន្ធ mic ចំនួន ៣ លើកាសម្ខាង។ កាសនេះអាចប្រើរហូតដល់ទៅ ៨ម៉ោង និងប្រើបាន ៥ម៉ោង បើសិនបើកមុខងារកាត់បន្ថយសំឡេងរំខាន។

យ៉ាងណានេះគ្រាន់ជាដំណឹងរំពឹងទុក ដោយផ្អែកតាមការលេចធ្លាយកន្លងមកតែប៉ុណ្ណោះ ដោយឡែកផលិតផលជាក់ស្ដែង ឬរូបរាងរបស់វាយ៉ាងណាពិតប្រាកដ យើងនឹងរង់ចាំព្រឹត្តិការណ៍ធំ របស់ Samsung នៅយប់នេះទាំងអស់គ្នា៕

ប្រភព៖ GSMarena ប្រែសម្រួល៖ កុសល

អត្ថបទថ្មី
;