អ្នកចាក់ Sinovac ២ដូសហើយ បើគេឱ្យចាក់ដូសទី៣ ជ្រើសរើសរវាងវ៉ាក់សាំងនេះដដែល និង Pfizer តើយកមួយណា? មុនឆ្លើយ មើលលទ្ធផលនេះសិន
- 2021-08-12 02:33:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាក់ Sinovac ២ដូសហើយ បើគេឱ្យចាក់ដូសទី៣ ជ្រើសរើសរវាងវ៉ាក់សាំងនេះដដែល និង Pfizer តើយកមួយណា? មុនឆ្លើយ មើលលទ្ធផលនេះសិន
ចន្លោះមិនឃើញ
ការសិក្សាលើអ្នកចាក់វ៉ាក់សាំងក្នុងប្រទេសតួកគីបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងអកម្ម ចំនួន៣ដូស គឺមានប្រព័ន្ធការពារខ្លាំងជាង អ្នកដែលចាក់វ៉ាក់សាំងអកម្ម ២ដូសហើយ ចាក់វ៉ាក់សាំង mRNA (Pfizer) ជាដូសទី៣។ នេះបើតាមការបញ្ជាក់របស់លោក Fahrettin Koca រដ្ឋមន្រ្តីសុខាភិបាលតួកគី កាលពីថ្ងៃទី១១ សីហា ២០២១។
រដ្ឋមន្រ្តីរូបនេះ មិនបានបញ្ចេញឈ្មោះវ៉ាក់សាំងចំៗនោះទេ គ្រាន់តែសំដៅថា វ៉ាក់សាំងនោះគឺកំពុងតែចាក់នៅក្នុងប្រទេសតួកគី ពោលគឺវ៉ាក់សាំងអកម្មសំដៅលើ Sinovac និងវ៉ាក់សាំង mRNA គឺសំដៅលើ Pfizer។
លោកលើកឡើងថា៖ «ការចាក់៣ដូសនៅក្នុងក្រុមគោលដៅ គឺមានសារៈសំខាន់ណាស់។ មនុស្សនៅទូទាំងពិភពលោកនឹងយល់ដឹងពីទិន្នន័យនេះជាលើកដំបូង ហើយគោលនយោបាយចាក់វ៉ាក់សាំងរបស់ប្រទេសមួយចំនួន ក៏នឹងអាចផ្លាស់ប្តូរវិញផងដែរ»៕