លឿនណាស់! ប្រកាសចេញយប់មិញសោះ Galaxy Z Fold 3 និង Flip 3 ទទួលកម្ម៉ង់នៅកម្ពុជាបាត់
- 2021-08-12 05:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លឿនណាស់! ប្រកាសចេញយប់មិញសោះ Galaxy Z Fold 3 និង Flip 3 ទទួលកម្ម៉ង់នៅកម្ពុជាបាត់
ចន្លោះមិនឃើញ
បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញជាសកល (Global Unpacked) ពីក្រុមហ៊ុន សាមសុង ដែលបានធ្វើឱ្យកក្រើក និងអង្រួនបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោកកាលពីយប់មិញ នៅម៉ោង 21:00 រួចមក ឥលូវនេះកំពូលស្មាតហ្វូនអេក្រង់បត់ដែលមានមន្តស្នេហ៍ទាក់ទាញបំផុតបានមកឈរបង្អួតរាងក្នុងប្រទេសកម្ពុជាយើងហើយនៅថ្ងៃនេះ។
គេថា «ទោះឮ 1 លាន ដង ក៏ពុំស្មើនឹងឃើញផ្ទាល់ 1 ដងដែរ» ពិតណាស់ចាប់តាំងពីឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G តាមរយៈបណ្តាញសង្គមក៏ដូចជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង គឺបានចាប់អារម្មណ៍ និងលង់ចិត្តទៅហើយ ចុះទម្រាំបានឃើញផ្ទាល់ កាន់ផ្ទាល់ ទៀត គឺដឹងតែទប់ចិត្តមិនបានហើយ។
សូមបញ្ជាក់ថា កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅពេលនេះបានអភិវឌ្ឍមុខងារ និងបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី និងកាន់តែអស្ចារ្យជាមួយនឹងលក្ខណៈពិសេសដូចជា៖ សម្រាប់ Z Flip3 5G អេក្រង់មុខធំជាងមុន មានពណ៌ស្អាតកាន់តែទាក់ទាញ ប្រើសេវា 5G ខណៈដែល Galaxy Z Fold3 5G បានអភិវឌ្ឍប៊ុិចដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដ៏អស្ចារ្យបំផុត ហើយអ្វីដែលពិសេសបំផុតនោះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែលផលិតចេញមកពេលនេះ គឺជាស្មាតហ្វូនបត់ដែលមានភាពរឹងមាំធន់បំផុត និងមានមុខងារការពារជម្រាបទឹក។
លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្រុមហ៊ុន សាមសុង តែងតែផ្តល់ភាពភ្ញាក់ផ្អើល និងបទពិសោធន៍អស្ចារ្យថ្មីៗជូនដល់អតិថិជនទាំងអស់ទូទាំងពិភពលោក និងជាពិសេសសម្រាប់ប្រទេសកម្ពុជានាពេលនេះតែម្តង អាចនិយាយបានថា គ្រប់ផលិតផលស្មាតហ្វូន និងស្តេចកំពូលស្មាតហ្វូនថ្មីៗគឺប្រទេសកម្ពុជា តែងតែមានឱកាសទទួលបានការដាក់លក់លើទីផ្សារលឿនជានិច្ចធ្វើយ៉ាងណាឱ្យអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់បានភ្លក់នូវកំពូលបទពិសោធន៍ថ្មីទាន់សម័យផងដែរ»។
សូមបញ្ជក់ថាដើម្បីអបអរនូវព្រឹត្តិការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្ម៉ង់ទុកមុន ចាប់ពីថ្ងៃទី 12 រហូតដល់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
កម្ម៉ង់ទិញទុកមុន Galaxy Z Fold3 5G (12GB / 512GB) នឹងទទួលបានដូចជា៖
ស្រោមបត់ដែលបំពាក់មកជាមួយ S pen
ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Due)
Galaxy Buds2
បញ្ចុះតម្លៃ 150 ដល្លា ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
កម្ម៉ង់ទិញទុកមុន Galaxy Z Flip3 5G (8GB / 256GB) នឹងទទួលបានដូចជា៖
ស្រោមថ្លាមានក្រវិល (Clear Cover with holding ring)
ឆ្នាំងសាកថ្មឥតខ្សែ (Wireless Charge Pad)
Galaxy Buds2
បញ្ចុះតម្លៃ 100 ដុល្លា ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
សាមសុង តែងតែផ្តល់ភាពភ្ញាក់ផ្អើលបំផុតដែលនឹកស្មានមិនដល់សម្រាប់លោកអ្នកជានិច្ច! ទទួលយកកំពូលបទពិសោធន៍ថ្មី និងបង្ហាញពីភាពទាន់សម័យដ៏អស្ចារ្យរបស់អ្នក! (Unfold Yourself…) ! សាមសុង ជាទីទុកចិត្តបំផុត!!
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !