ទិន្នន័យ​ជាក់ស្តែង​ខុសគ្នា​ពីការ​ឆ្លងកូវីដ រវាង​អ្នកបាន​ចាក់ និងមិនបានចាក់​វ៉ាក់សាំង

  • 2021-08-12 07:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​អ៊ីស្រាអែល បាន​បញ្ចេញ​ទិន្នន័យ​នៃការសិក្សា​ចាក់​វ៉ាក់សាំង​ក្នុងប្រទេស​ពីភាពខុសគ្នានៃការឆ្លងកូវីដ១៩ រវាង​អ្នកបានចាក់វ៉ាក់សាំង​ និងអ្នកមិនបានចាក់ ពោលគឺ​អ្នកដែលមិនបានចាក់វ៉ាក់សាំង ពេលឆ្លងហើយ​គឺថាមានអត្រាខ្ពស់​ក្នុងការវិវត្ត​ទៅរកភាពធ្ងន់ធ្ងរ។

គិតត្រឹមថ្ងៃទី៨សីហា ក្រសួងកត់ត្រាឃើញថា ក្នុងចំណោម​អ្នកឆ្លងកូវីដ១៩ ដែលមានស្ថានភាពធ្ងន់ធ្ងរ ចំនួន ១០​ម៉ឺននាក់ ក្នុងនោះ​គឺ ៨៥,៦% ជាអ្នក​ដែលមិន​បាន​ចាក់​វ៉ាក់សាំង មាន​អាយុ​ចាប់ពី ៦០ឆ្នាំឡើង។ ចំនួននេះ​គឺខុសគ្នាឆ្ងាយបើប្រៀបធៀបនឹង​អ្នកដែលបានចាក់វ៉ាក់សាំង ពោលគឺ​ក្នុងចំណោម​អ្នកឈឺធ្ងន់ ១០ម៉ឺននាក់ ក្នុងនោះ ១៦,៣% ជា​អ្នក​បានចាក់​វ៉ាក់សាំង​រួច។

ចំណែក​អ្នក​អាយុក្រោម៦០ឆ្នាំ ក្នុងចំណោមអ្នកឈឺធ្ងន់ ១០ម៉ឺននាក់ គឺមាន ១,៤% ដែលមិនបានចាក់វ៉ាក់សាំង ច្រើនជាង​ ០,៥% ដែល​ជាអ្នកបានចាក់វ៉ាក់សាំងរួច៕

សូមមើល​ក្រាហ្វិកបន្ថែមខាងក្រោម៖

ប្រភព៖ Haaretz

អត្ថបទថ្មី
;