ចិន ឆ្លើយតបវិញ​យ៉ាងខ្លី​ក្រោយ WHO ស្នើឱ្យចែករំលែក​ទិន្នន័យដើម​ពីការផ្ទុះកូវីដ

  • 2021-08-13 07:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១៣សីហានេះ ក្រសួងការបរទេសចិន​បាន​ច្រានចោល​នូវការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) អំពីប្រភព​ដើមនៃការផ្ទុះ​កូវីដ១៩ ដោយចិន​ចោទថា ជា​រឿងនយោបាយ។

អង្គការ​ WHO កាលពីម្សិលមិញ​បាន​ជំរុញ​ឱ្យចិន ចែក​រំលែកព័ត៌មានដើម​ពី​ករណីកូវីដ១៩ដំបូង​ដំបូង ដើម្បី​ជួយសម្រួល​ដល់ការស៊ើបអង្កេត។

ចិន​បាន​បកស្រាយវិញដោយរក្សាគោលជំហរ​ថា ការស៊ើបអង្កេត​រកប្រភពកូវីដ១៩ នៅក្រុងវូហាន លើកដំបូងនោះ គឺ​វាគ្រប់គ្រាន់ពេកហើយ។ ឯការសុំផ្តល់ទិន្នន័យបន្ថែមនោះ វាគ្រាន់តែជារឿងនយោបាយ ពុំមែនវិទ្យាសាស្រ្តនោះទេ៕

ប្រភព៖ MSN

អត្ថបទថ្មី
;