Honda ADV 150 ស៊េរី២០២១ ធ្លាក់ថ្លៃនៅប៉ុន្មានពេលនេះ?
- 2021-08-16 02:43:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ADV 150 ស៊េរី២០២១ ធ្លាក់ថ្លៃនៅប៉ុន្មានពេលនេះ?
ចន្លោះមិនឃើញ
ត្បិតថាមិនសូវមានរូបរាងប្រែប្រួលច្រើនតែ Honda ADV 2021 នេះមានលក្ខណ:ពិសេសជាច្រើនដូចជា អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ។
ម៉ូតូ Honda ADV 150 គឺជាប្រភេទម៉ូតូអូតូបែប Off-road ដែលកំពុងមានភាពពេញនិយមប្រើប្រាស់នៅកម្ពុជា។ សម្រាប់ម៉ូដែលស៊េរីឆ្នាំ២០២១ បានលក់នៅលើទីផ្សារកម្ពុជា ជាច្រើនខែមកជាមួយតម្លៃជិត ៥ពាន់ដុល្លារ។
ទាំងរូបរាងមានភាពពេញនិយមពីអ្នកប្រើប្រាស់ និងកំពុងតែមានទីផ្សារលក់ចេញមិនចាញ់ Honda PCX ដែរនោះ កំពុងលក់នៅតាមហាងជាច្រើននៅម្ដុំគិរីរម្យ តែ Honda ADV សម្រាប់ស៊េរីឆ្នាំ ២០២១នេះ ហាក់ធ្លាក់ថ្លៃច្រើនគួរសមដោយបច្ចុប្បន្នមានតម្លៃខ្ទង់ ៤ ៣៥០ដុល្លារ (តម្លៃអាចប្រែប្រួលខុសគ្នាតិចតួចនៅតាមហាង)៕