Jing Tian និងតួក្នុងរឿងមហិច្ឆិតាអ៊ូម៉ីនាងត្រូវស៊ើបអង្កេតព្រោះតែស៊ីថ្លៃច្រើនពេក
- 2021-08-16 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jing Tian និងតួក្នុងរឿងមហិច្ឆិតាអ៊ូម៉ីនាងត្រូវស៊ើបអង្កេតព្រោះតែស៊ីថ្លៃច្រើនពេក
ចន្លោះមិនឃើញ
តារាសម្ដែងស្រីចិន Jing Tian និងតារាសម្ដែងប្រុស Lee Zhi Ting ទទួលបានតម្លៃខ្លួនច្រើនហួសពេក ធ្វើឲ្យនាយកដ្ឋានពន្ធត្រូវចូលខ្លួនមកស៊ើបអង្កេត។
កាលពីថ្ងៃទី ១៥ ខែសីហាកន្លងទៅនេះ បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា កាលពីឆ្នាំ ២០១៧ តារាសម្ដែងស្រីចិន Jing Tian និង Lee Zhi Ting បានចូលរួមសម្ដែងនៅក្នុងរឿង Swords of Legend។ នៅពេលនេះ ដោយសារតែក្រុមផលិតករប្ដឹងភាគី ខាងវិនិយោគទុន ទើបបែកធ្លាយតម្លៃខ្លួនរបស់តារាទាំង២នេះចេញមក។
ប្រភពខាងលើបានឲ្យដឹងថា បើតាមទិន្នន័យរបស់តុលាការខេត្ត Anhui បានរកឃើញថា ស្រីស្អាតខាងលើទទួលបានតម្លៃខ្លួន ១២.៣លានដុល្លារ ឯខាងប្រុសស្អាតវិញទទួលបានតម្លៃខ្លួន ៧.៧លានដុល្លារ ដែលធ្វើឲ្យទស្សនិកជនស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង។
តាមនោះដែរ នៅឆ្នាំ ២០១៧ Jing Tian មិនមែនជាតារាជួរមុខឡើយ គួបផ្សំនឹងសមត្ថភាពនៅខ្សោយទៀតនោះ ធ្វើឲ្យតារាស្រីអាយុ៣៣ឆ្នាំរងការរិះគន់ខ្លាំង។ 163 បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ សម្រាប់តារាស្រីដែលអាចយកតម្លៃខ្លួនជាង១០លានដុល្លារមានតែ Zhou Xun, Xun Li និង Yang Mi តែប៉ុណ្ណោះ ដែលត្រូវបានគេទទួលស្គាល់ទាំងសមត្ថភាព និងប្រជាប្រិយភាព។
ក្រៅពីនោះដែរ នៅពេលនោះ សិល្បករទាំង២បានប្រកាសទាបជាងតម្លៃខ្លួនពិតច្រើនខ្លាំងណាស់ដើម្បីកាត់បន្ថយការកាត់ពន្ធ ដែលធ្វើឲ្យមន្ទីរពន្ធខេត្ត Anhui ត្រូវលូកដៃស៊ើបអង្កេតដូចគ្នា។ បច្ចុប្បន្នតារាទាំង២មិនទាន់មានអ្នកណាចេញមុខបកស្រាយរឿងខាងលើឡើយ៕