រឿងអាស្រូវ Zhang Zhehan ឆ្លង​ដល់​ថៅកែ​ស្រី​ត្រចៀកកាំ​ហើយ ទស្សនាវដ្ដី​ប្រកាស​លុប​រូប​ចោល

  • 2021-08-17 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​នាម​ជា​ម្ចាស់​ក្រុមហ៊ុន​តំណាង​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះចិន Zhang Zhehan កំពូល​តារា​សម្ដែង​ស្រី Zhao Wei ក៏​រង​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដូច​គ្នា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថាសិល្បករ​ដែល​រង​ផល​ប៉ះពាល់​​ពី​រឿង​អាស្រូវ​តារា​សម្ដែង​ប្រុស​ចិន Zhang Zhehan មុន​គេ​ គឺ​គ្មានអ្នក​ក្រៅ​ពី​ម្ចាស់​ក្រុមហ៊ុន​របស់​លោក គឺ​តារា​សម្ដែង​ស្រី​ចាស់​វស្សា Zhao Wei។

នៅ​ព្រឹក​ថ្ងៃ​ដដែល ទស្សនាវដ្ដី Elle បាន​សម្រេច​លុប​ឈ្មោះ​ស្រី​ស្អាត​អាយុ ៤៥​ឆ្នាំ​ចេញ​ពី​គ្រប​មុខ​សម្រាប់​ខែ​កញ្ញា​ខាង​មុខ​នេះ ដោយ​ពួក​គេ​នឹង​ប្រញាប់​ថត​ថ្មី ដើម្បី​​ជំនួស​គ្រប​របស់​តួ​រឿង​ព្រះ​នាង​យេយេ។ ក្រៅ​ពី​ជា​ម្ចាស់​ផលិតកម្ម​ដែល​ជា​ជម្រក​របស់​តួ​រឿង Word of Honor ត្រចៀកកាំ​ក៏​ធ្លាប់​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ប្រទេស​ជាតិ​ខ្លួន​ឯង​ដែរ ដោយ​កាល​ពី​ឆ្នាំ ២០០២ នាង​បាន​ស្លៀក​រ៉ូប​ដែល​មាន​ទង់​ជាតិ​កង​ទ័ព​ជប៉ុន ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​ចេញ​មុខ​សូមទោស​ជា​សាធារណៈ។

ទោះ​បី​ជា​កំពុង​ត្រូវ​គេ​រិះគន់​ខ្លាំង​ក្ដី ប៉ុន្តែ​គម្រោង​ភាពយន្ត​ទាំង​ប៉ុន្មាន​របស់​តារា​កើត​ឆ្នាំ ១៩៧៦ មិន​ទាន់​ត្រូវ​បាន​គេ​លុប​ចោល​ដូច​តារា​របស់​ខ្លួន​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;