ខ្សែសាកអាយុ៩ឆ្នាំរបស់Apple ត្រូវបានរឹតកដោយសេចក្ដីព្រាងច្បាប់ថ្មី EC បង្ខំឱ្យប្ដូរទៅប្រើ USB-C ជំនួសវិញ
- 2021-08-17 03:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែសាកអាយុ៩ឆ្នាំរបស់Apple ត្រូវបានរឹតកដោយសេចក្ដីព្រាងច្បាប់ថ្មី EC បង្ខំឱ្យប្ដូរទៅប្រើ USB-C ជំនួសវិញ
ចន្លោះមិនឃើញ
Apple អាចនឹងត្រូវបង្ខំឱ្យប្ដូរពីរន្ធចាស់ឆ្នាំ Lightning port ដោយប្រើ USB-C ជំនួសវិញ។ បើយោងទៅតាមសេចក្តីព្រាងច្បាប់ពី គណៈកម្មការអឺរ៉ុប ចេញផ្សាយដោយសារព័ត៌មាន Reuters ដែលគេរំពឹងនឹងប្រកាសចេញនៅខែកញ្ញាខាងមុខនេះ។
គួរដឹងថា Apple បានប្រើប្រាស់ Lightning port អស់រយៈពេល ៩ឆ្នាំមកហើយ តាំងពី iPhone 5 មកដល់ iPhone 12 ដោយឡែក Apple ក៏បានបំពាក់រន្ធ USB-C ផងដែរនៅលើ iPad Pro ជំនាន់ ឆ្នាំ២០១៨ របស់ខ្លួន។
ច្បាប់នេះផងដែរ បង្កើតឡើងដោយសម្រាប់រន្ធសាកថ្មទូរសព្ទចល័ត និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត នៅក្នុងបណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់។ ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ Apple ជាចម្បង ត្បិញអីស្មាតហ្វូន Android ជាច្រើនកំពុងប្រើប្រាស់រន្ធ USB-C រួចអស់ទៅហើយ។
យ៉ាងណាក៏ដោយ ច្បាប់ដែលកំណត់លើរន្ធសាកខាងលើពី គណៈកម្មការអឺរ៉ុប គ្រោងនឹងដាក់ចេញតាំងពី ឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្ដែត្រូវបានផ្អាកទៅវិញ។ ដោយឡែក Apple ក៏ធ្លាប់ប្រតិកម្មថា ការបង្ខំដូចច្នេះជាការរារាំងការច្នៃប្រឌិតរបស់ខ្លួន និងប៉ះពាល់ដល់បរិស្ថាន ព្រោះអីអតិថិនជនខ្លួននឹងបោះចោលខ្សែសាកចាស់ ប្ដូរទៅប្រើខ្សែថ្មី USB-C ជំនួសវិញ៕