អ៊ីស្រាអែល​ចាក់ដូសទី៣មិនយូរប៉ុន្មាន ​ឥឡូវ​ឃើញ​ថា​អង់ទីគ័រកាន់តែខ្លាំងមែន

  • 2021-08-17 06:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សិក្សាពីការចាក់វ៉ាក់សាំង​ដូសទី៣ (Pfizer) នៅក្នុងប្រទេសអ៊ីស្រាអែល ដែលទើបតែចាប់ផ្តើម​កាលពីខែមុន បង្ហាញថា វាចេញលទ្ធផល​គួរជាទីគាប់ចិត្ត ដោយ​បាន​បង្កើនប្រសិទ្ធភាព ២,៥ដង ជាងការចាក់២ដូស។ នេះបើតាម​ទិន្នន័យរបស់​ក្រសួង​សុខាភិបាលអ៊ីស្រាអែល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ប្រជាជន​អ៊ីស្រាអែល​ជាង ១លាននាក់ហើយ បាន​ទទួលការចាក់ដូសជំរុញ ឬដូសទី៣ ដែល​ជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់វីរុសបំប្លែងថ្មីប្រភេទដែលតា។

ការកើនឡើង​នូវប្រព័ន្ធការពារនេះ គឺ​ក្រោយការចាក់ដូសទី៣ រយៈពេល ១សប្តាហ៍។

លោក Naftali Bennett នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាន​គូសបញ្ជាក់​ថា៖ «យើងបាន​ឈានដល់ចំនួនចាក់វ៉ាក់សាំង ១លាននាក់ ដែល​បានទទួលខុសត្រូវ​សម្រាប់​ខ្លួនពួកគេផ្ទាល់ និងអ្នកជុំវិញខ្លួន ដែល​ទទួលការចាក់ដូសទី៣របស់ពួកគេ»។

លោកបន្តថា «នេះជាតួលេខដ៏អស្ចារ្យ និងសមិទ្ធផលដ៏ធំធេង ប៉ុន្តែនៅមានរឿងត្រូវធ្វើច្រើនទៀត។ មនុស្សរាប់ម៉ឺននាក់​យល់ឃើញថា ការសម្រេចចិត្ត​ចាក់ដូសទី៣របស់យើង គឺ​ត្រូវការពេលច្រើនទៀត។ ពលរដ្ឋអ៊ីស្រាអែល គឺអ្នកដំបូងគេ​ក្នុងលោក ដែល​ទទួលបានការចាក់ដូសទី៣។ វា​ជាមធ្យោបាយតែមួយគត់ ដើម្បីរក្សាសុខភាព និងជីវិតរបស់យើង»៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;