ឃើញ​អាហ្វហ្គានីស្ថានរងគ្រោះ​ ក្រោយអាមេរិកបោះបង់ តៃវ៉ាន់ថាខ្លួនមិនដួលរលំទេ

  • 2021-08-17 09:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្រ្តីតៃវ៉ាន់ លោក Su Tseng-chang បាន​អះអាងនៅថ្ងៃទី១៧សីហានេះថា តៃវ៉ាន់​នឹងមិនដួលរលំ​ ដូចករណីនៅអាហ្វហ្គានីស្ថាន ក្រោយអាមេរិកបោះបង់ចោលនោះទេ។

លោក​ថ្លែងថា៖ «បច្ចុប្បន្ននេះ មាន​ប្រទេស​មហាអំណាច​ចង់​លេបយកតៃវ៉ាន់​ ដោយប្រើកម្លាំង​ទ័ព ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏មិនខ្លាចស្លាប់ ឬជាប់គុកនោះទេ។ យើងត្រូវតែការពារ​ប្រទេសនេះ និងទឹកដីនេះ ហើយ​វាមិនដូចនូវការនិយាយលើកតម្កើងសត្រូវ និង​ដំណោះស្រាយរបស់យើងទេ»។

លោកនាយករដ្ឋមន្រ្តីបន្ថែមថា អ្វីដែល​កើតឡើង​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​បង្ហាញថា ប្រសិន​បើ​មានប្រទេសមួយ​ស្ថិតក្នុងភាពចលាចលផ្ទៃក្នុង គ្មានអ្នកក្រៅណាអាចជួយបានទេ ហើយ​ប្រជាជនតៃវ៉ាន់ ជឿជាក់ថាទឹកដីរបស់ពួកគេ គឺពួកគេអាចការពារបាន។ «យើង​ក៏ចង់ប្រាប់​ទៅកងទ័ពបរទេស​ដែល​ចង់វាតទីតៃវ៉ាន់ដែរថា កុំ​យល់ខុសទៀតអី»៕

ប្រភព៖ Straits Times

អត្ថបទថ្មី
;