ពហុកីឡដ្ឋានជាតិមរតកតេជោ ឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ
- 2021-08-18 03:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពហុកីឡដ្ឋានជាតិមរតកតេជោ ឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ
ចន្លោះមិនឃើញ
ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ “នាវាមិត្តភាព” រវាងចិននិងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ ការឲ្យនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ។ គឺជាពហុកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់។ ពហុកីឡាដ្ឋានជាតិមរតកតេជោ អាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនិងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។
ពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុតដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់និងផ្លូវ”រវាងចិននិងកម្ពុជា៕