កូរ៉េ នឹងផ្ដល់ជំនួយលើគម្រោងរៀបចំបំពាក់សញ្ញាជំនួយនាវាចរណ៍តាមដងទន្លេមេគង្គ
- 2021-08-18 08:48:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េ នឹងផ្ដល់ជំនួយលើគម្រោងរៀបចំបំពាក់សញ្ញាជំនួយនាវាចរណ៍តាមដងទន្លេមេគង្គ
ចន្លោះមិនឃើញ
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំស្តីពី " គម្រោងរៀបចំផែនការមេ បំពាក់សញ្ញាជំនួយនាវាចរណ៍តាមដងទន្លេមេគង្គ ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលកូរ៉េ "។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
ក្នុងកិច្ចប្រជុំ ក្រុមការងារជំនាញការកូរ៉េ បានធ្វើបទបង្ហាញអំពីការផ្តល់ជំនួយដល់កម្ពុជាលើគម្រោងនាវាចរណ៍ និងបានបង្ហាញអំពីផែនការសកម្មភាពដែលក្រុមការងារនឹងចុះទៅសិក្សាស្វែងយល់ពីទីតាំងភូមិសាស្ត្រតាមដងទន្លេមេគង្គដោយផ្ទាល់ថែមទៀត ដើម្បីសិក្សាលម្អិត នៅតាមគោលដៅដែលត្រូវរៀបចំ បំពាក់នូវសញ្ញាជំនួយនាវាចរណ៍ លើទីតាំងនីមួយៗ ។
លោករដ្ឋលេខាធិការ បានសំណូមពរស្នើទៅកាន់ភាគីកូរ៉េ នៅពេលចុះសិក្សាត្រូវកំណត់ទីតាំងច្បាស់លាស់ និងធានាបានសុវត្ថិភាពដល់នាវាចរណ៍ដែលត្រូវឆ្លងកាត់ ហើយត្រូវឱ្យមានគុណភាពអាចប្រើប្រាស់បានយូរ និងងាយស្រួលក្នុងការថែទាំ ផងដែរ៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន