រោងចក្រ Apple ត្រៀមប្ដូរទីតាំងពី ប្រទេសចិន ទៅ ប្រទេសវៀតណាម

  • 2021-08-19 02:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Apple បានដាក់ផែនការបន្ថែមការផលិតឧបករណ៍របស់ខ្លួន ក្នុងនោះមានទាំង iPad និង MacBook ដោយផ្លាស់ប្តូរទីតាំងផលិត ពីប្រទេសចិនទៅប្រទេសវៀតណាម។

ប៉ុន្ដែយ៉ាងណាក៏ដោយ ផែនការណ៍ខ្លួនត្រូវបានបង្កក ក៏ព្រោះតែវិបត្តិនៃកូវីដ១៩ ត្បិតដំណើរការផលិតមានការរាំងស្ទះ និងកង្វះធនធានក្នុងផលិតកម្ម។

គួរបញ្ជាក់ថា ចាប់តាំងពីម៉ូដែលដំបូង កាសស្ដាប់ឥតខ្សែ AirPods ភាគច្រើន ត្រូវបានផលិតនៅប្រទេសវៀតណាម តាមរយៈ Inventec ដែលជាដៃគូផលិតរបស់ Apple។

ហេតុផលដែល Apple មានបំណងផ្លាស់ប្ដូរទីកន្លែងផ្គត់ផ្គង់សង្វាក់ផលិតកម្ម ក៏ព្រោះតែទំនាក់ទំនងរវាងអាមេរិចនិងចិន កាន់តែអាក្រក់ទៅៗនៅឆ្នាំ២០១៨ បណ្ដាលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ចាប់ផ្តើមគិតគូរឡើងវិញពីភាពពឹងអាស្រ័យលើប្រទេសចិន។

ម៉្លោះហើយ Apple ត្រូវបានគេនិយាយថា បានស្នើឱ្យ Foxconn ផ្លាស់ប្ដូរទៅកន្លែងផលិតឧបករណ៍ខ្លួន ចំពោះឧបករណ៍ iPad និង MacBook នៅចុងឆ្នាំ២០២០៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;