មន្រ្តីសុខភាព​ថៃ ប្រាប់​កុំឱ្យខ្វល់​ប្រភេទ​វ៉ាក់សាំង តែ​ត្រូវគិតថា​ធ្វើយ៉ាងណាចាក់​ឱ្យបានលឿន

  • 2021-08-19 02:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ថៃ បាន​ការពារ​នូវ​ផែនការ​ទិញ​វ៉ាក់សាំង​ Sinovac បន្ថែម ១២លានដូសទៀត ដើម្បី​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ ប្រភេទ Delta បន្ទាប់ពីមានមតិលើកឡើងថា គួរទិញ​ Pfizer ឬ Moderna ជំនួសវិញ។

លោក Chawetsan Namwat នាយកផ្នែក​គ្រប់គ្រង​ជំងឺឆ្លង​សម្រាប់​សុខភាព​បន្ទាន់ បាន​និយាយថា វ៉ាក់សាំង​ទាំងអស់​ដែល​ត្រូវបាន​អនុញ្ញាតដោយ​អង្គការសុខភាព​ពិភពលោក រួមមានទាំង Sinovac ផងនោះ គឺមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​កាត់បន្ថយភាព​ធ្ងន់ធ្ងរ​ និងស្លាប់នៃការឆ្លងកូវីដ១៩។

លោកបញ្ជាក់​ថា ចំណុចសំខាន់​សម្រាប់​ប្រទេស​ថៃនាពេលនេះ គឺធ្វើយ៉ាងណាចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីគ្រប់គ្រងជំងឺ និង​កាត់​បន្ថយ​ការស្លាប់។

«យើងត្រូវការ​ផ្តល់វ៉ាក់សាំង​ទៅឱ្យមនុស្សជាច្រើន បាន​កាន់តែឆាប់។ ការចាក់វ៉ាក់សាំង​រួមបញ្ចូលគ្នា គឺ​ដើម្បីបង្កើនភាពសុំា ឱ្យបានលឿន​ ជាជាងប្រើវ៉ាក់សាំងតែមួយប្រភេទដែលចាក់២ដូស។ យើង​កំពុងបញ្ជាទិញ​វ៉ាក់សាំង Sinovac ១២លានដូសទៀត ដើម្បី​ចាក់លាយ​ជាមួយ​វ៉ាក់សាំង AstraZeneca ដែលមានចំនួនកំណត់»។

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;