ស្តូប​វិញ្ញាណក្ខន្ធ២នៅវត្តឧណ្ណាលោមដែលប្រតិភូជប៉ុនគ្រប់ជាន់ថ្នាក់មកគោរពគ្រប់គ្នា [បណ្តុំរូបភាព]

  • 2021-08-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្តូបគោរពវិញ្ញាណក្ខន្ធមួយត្រូវបានគេកសាងឡើងតាំងពីឆ្នាំ១៩៩៥ខាងក្នុងវត្តឧណ្ណាលោមជាប់មហាចេតិយបុរាណ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ស្តូបអនុស្សាវរីយ៍នៅទីនេះមាន២មួយជាស្តូបមានចារឹកឈ្មោះជនជាតិជប៉ុនលោក កូគី អីស៊ិយ៉ាម៉ា (Koki Ishyama) ជាអតីតអ្នកកាសែតរបស់ទីភ្នាក់ងារ Kyodo News ដែលត្រូវបានពួកខ្មែរក្រហមសម្លាប់អំឡុងពេលចុះយកព័ត៌មាននៅខេត្តកំពង់ស្ពឺក្នុងសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧៤ និងមួយទៀតគែជាស្តូបតំណាងរបស់ជនជាតិជប៉ុនដែលស្លាប់ផ្សេងទៀតដោយចារឹកអក្សរជា៣ភាសា។

ការអនុញ្ញាតិឲ្យមានការគោរពវិញ្ញណក្ខន្ធនៅក្នុងវត្តដូច្នេះក៏ដោយសារតែអតីតអ្នកការសែត រូបនេះនៅមានសាច់ញ្ញាតិរស់នៅសព្វថ្ងៃនៅប្រទេសជប៉ុនពោលគឺប្រពន្ធរបស់គាត់ អ្នកស្រី យូកូ អិស៊ិយ៉ាម៉ា (Yoko Ishyama) វ័យ៨៥ឆ្នាំ។ ជារឿយៗទីកន្លែងគោរពវិញ្ញាក្ខន្ធខាងលើ មុនមានវិបត្តកូវីដ គេសង្កេតឃើញថាតែងតែមានមន្រ្តីជានខ្ពស់ អ្នកមុខអ្នកការ គណៈប្រតិភូជប៉ុន មកទីនេះជាញឹកញយ។

តាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានកន្លងទៅបានឲ្យដឹងថា មានអ្នកកាសែតជប៉ុន សរុបចំនួន ១០នាក់ ក្នុងចំណោមអ្នកកាសែតបរទេសសរុប ៣៧នាក់បានស្លាប់នៅក្នុងសង្គ្រាមនៅកម្ពុជានៅចន្លោះឆ្នាំ១៩៧០-១៩៧៥។

យ៉ន សូវៀត

អត្ថបទថ្មី
;