ប្រធានាធិបតីអ៊ីរ៉ង់ និយាយទូរសព្ទជាមួយ ស៊ី ជិនពីង និងពូទីន ភ្លាមៗក្រោយពួកតាលីបង់ ឡើងកាន់កាប់អាហ្វហ្គានីស្ថាន
- 2021-08-19 06:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីអ៊ីរ៉ង់ និយាយទូរសព្ទជាមួយ ស៊ី ជិនពីង និងពូទីន ភ្លាមៗក្រោយពួកតាលីបង់ ឡើងកាន់កាប់អាហ្វហ្គានីស្ថាន
ចន្លោះមិនឃើញ
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីចិន និងរុស្ស៊ី អំពីបញ្ហានៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ពោលគឺពីរបីថ្ងៃប៉ុណ្ណោះ ក្រោយក្រុមតាលីបង់ បានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង។
លោក Raisi បានប្រាប់លោក ស៊ី ជិនពីង ថាអ៊ីរ៉ង់ ត្រៀមខ្លួនសហការជាមួយចិន ដើម្បីបង្កើតសន្តិសុខ ស្ថិរភាព និងសន្តិភាព ក្នុងប្រទេសអាហ្វហ្គានីស្ថា និងជួយដល់ការអភិវឌ្ឍរបស់ប្រទេសនេះផងដែរ។
ចំណែកក្នុងកិច្ចពិភាក្សាជាមួយលោក វ្លាឌីមៀ ពូទីនវិញ លោក Raisi បាននិយាយថា «យើងជឿជាក់ថា ភាគីអាហ្វហ្គានីស្ថានទាំងអស់ គួរតែធ្វើការរួមគ្នា ហើយប្រែក្លាយពីការដកកងទ័ពអាមេរិក ទៅជារឿងដ៏ល្អមួយសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងប្រទេសអាហ្វហ្គានីស្ថាន»៕