ឯកសារដែលទូតអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន បំផ្លាញចោល
- 2021-08-19 07:36:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកសារដែលទូតអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន បំផ្លាញចោល
ចន្លោះមិនឃើញ
លិខិតឆ្លងដែនរបស់ប្រជាជនអាហ្វហ្គានីស្ថាន ដែលកំពុងព្យាយាមរត់គេចចេញពីប្រទេស គឺស្ថិតក្នុងចំណោមឯកសារសំខាន់ៗ ដែលត្រូវបំផ្លាញចោលដោយបុគ្គលិកស្ថានទូតអាមេរិកប្រចាំក្រុងកាប៊ុល ខណៈដែលប្រទេសនេះ ធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ នេះជាដំណឹងតាមរយៈអ៊ីម៉ែល របស់លោក Andy Kimសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ផ្ញើទៅកាន់ប្រជាជន ដែលកំពុងស្វែងរកជំនួយក្នុងការចាកចេញពីអាហ្វហ្គានីស្ថាន។
លោកបានសរសេររៀបរាប់ថា៖ «ទិដ្ឋាការ និងលិខិតឆ្លងដែន នៅស្ថានទូតអាមេរិក ត្រូវបានធ្វើមោឃភាព ហើយលិខិតឆ្លងដែនដែលស្ថិតនៅក្នុងស្ថានទូត ត្រូវបានបំផ្លាញចោល។ បច្ចុប្បន្ននេះ មិនទាន់អាចផ្តល់សេវាទិដ្ឋាការបន្ថែមក្នុងអាហ្វហ្គានីស្ថាននោះទេ»។
លោកបន្តថា «ក្រសួងការបរទេស បានក្រើនរំលឹកដល់ប្រជាជនទាំងអស់ដែលកំពុងស្វែងរកការជ្រកកោន គឺត្រូវរង់ចាំការណែនាំបន្ថែម។ ពួកគមិនគួរទៅព្រលានយន្តហោះក្រុងកាប៊ុល រហូតដល់មានការប្រកាសជាថ្មី និងធ្វើតាមការណែនាំដោយយកចិត្តទុកដាក់»៕