របបតាលីបង់ ចាប់ផ្តើមបោសសម្អាតកម្អែលសេសសល់របស់រដ្ឋាភិបាលចាស់ និង NATO
- 2021-08-20 03:18:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របបតាលីបង់ ចាប់ផ្តើមបោសសម្អាតកម្អែលសេសសល់របស់រដ្ឋាភិបាលចាស់ និង NATO
ចន្លោះមិនឃើញ
ក្រុមតាលីបង់ បានចាប់ផ្តើមស្រាវជ្រាវស្វែងរកមនុស្សដែលធ្វើការឱ្យអតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងទ័ព NATO។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសម្រាប់វិភាគសកលនៃប្រទេសន័រវេ RHIPTO ដែលជាអ្នកផ្តល់ព័ត៌មានសម្ងាត់ឱ្យអង្គការសហប្រជាជាតិ។
ក្រុមអ៊ីស្លាមនិយមតាលីបង់នេះ ក្រោយពេលកាន់កាប់អាហ្វហ្គានីស្ថានបានទាំងស្រុង គឺព្យាយាមរក្សាអំណាចដោយធានាថា នឹងគ្មានការងើបឡើងបះបោរ ឬសងសឹកវិញ ពីក្រុមណាមួយឡើយ។
ប្រធានមជ្ឈមណ្ឌល RHIPTO លោក Christian Nellemann បានឱ្យដឹងថា បច្ចុប្បន្នគឺមានមនុស្សច្រើនណាស់ដែលគោលដៅបោសសម្អាតរបស់ក្រុមតាលីបង់។ ប្រសិនបើអ្នកទាំងនោះមិនព្រមសារភាព ក្រុមតាលីបង់នឹងចាប់ខ្លួន ធ្វើទារុណកម្ម និងប្រហារជីវិតក្រុមគ្រួសាររបស់ពួកគេ។
លោកព្រមានថា អ្នកដែលស្ថិតក្នុងបញ្ជីខ្មៅរបស់តាលីបង់ គឺស្ថិតក្នុងសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយឈានដល់ការប្រហារជីវិតជាទ្រង់ទ្រាយធំ៕