​គ្រាន់តែធ្វើរឿងបែបនេះ Facebook តាមលុបចោលអស់ ២០ លានផុសគ្មានស្ដាយស្រណោះ

  • 2021-08-20 04:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​របាយការណ៍ថ្មីចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CNET ឲ្យដឹងថា ក្រុមហ៊ុន Facebook Inc (មានទាំង IG, Facebook ..) សម្រេចលុបចោលផុស (ការបង្ហោះ) អស់ច្រើនជាង២០លានថែមទាំងបិទគណនីអស់ច្រើនជាង ៣០០០ ដែលបង្ហោះដំណឹងនានាទាក់ទងនឹងពាក្យ COVID-19 មិនពិត នៅសហរដ្ឋអាមេរិក។

​លើសពីនេះ ផុសច្រើនជាង ១៩០លានផ្សេងទៀតទទួលសារផ្ដល់ដំណឹងព្រមាន(Warning) នៅឡើយ តែមិនទាន់បិទចោលទេ។ ចំនួននេះគឺគិតលើ Content សរសេរពីកូវីដ-១៩ ពិតខ្លះ មិនពិតខ្លះ បំពានខ្លះ មិនបំពានខ្លះ ស្ថិតក្នុងលក្ខខណ្ឌអាចអនុគ្រោះបាន។

រូបតំណាង
​ចំណាត់ការរបស់ Facebook ចាប់បានដោយងាយតាមរយៈ AI ឲ្យតែបំពានលើគោលការណ៍ (Group ឬលក្ខខណ្ឌនានា) ពួកគេស្វែងរកលុបគណនី និងផុសអ្នកប្រើប្រាស់ដែលផ្ដល់ដំណឹងមិនពិតនោះ។

​Facebook ជាបណ្ដាញសង្គមដ៏មានឥទ្ធិពលក្នុងសង្គមមនុស្សរស់នៅសព្វថ្ងៃ រួមទាំងកម្ពុជា។ ពួកគេទទួលរងនូវសម្ពាធនិងការប្ដឹងផ្ដល់ជារឿយៗទាក់ទងនឹង ឯកជនភាព ជាពិសេសដំណឹងមិនពិតប្រាកដពីថ្នាំបង្ការ (វ៉ាក់សាំង) កូវីដ-១៩ ក្លាយជាប្រធានបទក្ដៅគគុក បណ្ដាលឲ្យគេលើកយកជជែកវែកញែកនិងចែករំលែកជាបន្តបន្ទាប់នាំឲ្យមានការយល់ច្រឡំនិងមានការខ្លាចរអាលើប្រសិទ្ធភាពនៃវ៉ាក់សាំងនោះទៀតផង។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានលើកឡើងចំៗលើករណីនេះចោទ «Facebook ថាជា Platform “killing people”» ដែលអនុញ្ញាតិឲ្យអ្នកដទៃផ្តល់ដំណឹងមិនពិត ធ្វើឲ្យអ្នកទទួលបានព័ត៌មានយ៉ាងតិចណាស់១២ នាក់ក្នុងចំណោម ១០០ នាក់ស្លាប់ដោយសារកូវីដព្រោះមិនជឿលើវ៉ាក់សាំង។

​ថ្មីៗនេះ Facebook ក៏បានសហការចុះអនុសារណៈយោគយល់ជាមួយបណ្ដាសាកលវិទ្យាល័យឯកទេសវេជ្ជសាស្រ្តចំនួនពីរ ដើម្បីផ្ទៀងផ្ទាត់លើដំណឹងវ៉ាក់សាំងកូវីដ-១៩ ដូចជា៖ សាកលវិទ្យាល័យ Carnegie-Mellon និង University of Maryland នៃសហរដ្ឋអាមេរិកច រួមទាំង CDC ផងដែរ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;