វ៉ាក់សាំង​រុស្ស៊ី Sputnik V ពេលជួបកូវីដដែលតា គឺមាន​ប្រសិទ្ធភាពទាបជាងការគិត

  • 2021-08-23 04:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​សុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាន​បញ្ជាក់​ថា វ៉ាក់សាំង​ Sputnik V គឺមាន​ប្រសិទ្ធភាព​តែ ៨៣% ប៉ុណ្ណោះ ក្នុងការ​បង្ការការឆ្លងកូវីដ១៩ ប្រភេទដែលតា ពោលគឺ​ទាបជាងការគិតលើកមុន ដែលថាមានប្រសិទ្ធភាពរហូតដល់ ៩០%។

យ៉ាងណាមិញ បើតាម​លោក Alexander Gintsburg នាយក​វិទ្យាស្ថាន Gamaleya ដែល​ផលិត​វ៉ាក់សាំង Sputnik V បាន​អះអាងថា វ៉ាក់សាំង​នេះ​មានសុវត្ថិភាព និង​ប្រសិទ្ធភាព ទប់ស្កាត់​ការឆ្លងគ្រប់វីរុសបំប្លែងថ្មីទាំងអស់។

គួរកត់សម្គាល់​ថា ករណីឆ្លង​កូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី បាន​កើនឡើងខ្លាំង​នៅក្នុងខែមិថុនា និងកក្កដា ដែលជាភាគច្រើន​ជាវីរុសដែលតា ហើយ​ធ្វើឱ្យប្រជាជនមួយចំនួន​ស្ទាក់ស្ទើរ​ចិត្ត​ក្នុងការចាក់វ៉ាក់សាំង ព្រោះមិនសូវជឿជាក់​ថាវាអាចទប់ស្កាត់​វីរុសបំប្លែងថ្មីនេះ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;