​នេះតម្លៃកង់អគ្គិសនី មាន LED ​នៅ​ដៃ​កង់ សាកភ្លើងពេញ​ជិះបាន ៨០គីឡូម៉ែត្រ

  • 2021-08-23 04:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុមហ៊ុន​អង់គ្លេស Bird តែងតែផលិតកង់អាគុយ(scooters) ទើបនឹងបញ្ចេញផលិតផលថ្មីសន្លាងមួយទៀតគឺ «Bird e-Bike ជាកង់អគ្គិសនី» ទាំងការឌីហ្សាញរូបរាងនិងផលិតដោយ LG ។

​កង់អគ្គិសនី មួយនេះមាន​ភ្ជាប់ដោយ Bluetooth, LED ជាអេក្រង់លើដៃកង់ បង្ហាញពីល្បឿនកំពុងធាក់ និងល្បឿនសរុបធ្លាប់ធាក់ពីមុន រួមទាំងប្រាប់ពីលេខថាមពលថ្ម ដែលអ្នកនឹងត្រូវសាកភ្លើងបន្ថែម បើសិនវាជិតអស់។

​កង់របស់ក្រុមហ៊ុន Bird នេះបំពាក់ដោយថាមពលថ្មកម្លាំង 36v ទំហំ 12.8Ah (អំពែម៉ោង) អាចដោះចេញពីកង់ មកសាកក្រៅបាន។ បើអ្នកសាក​ពេញ​ម្ដងជិះបាន ៨០គីឡូម៉ែត្រ រត់ល្បឿនលឿនបំផុត ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

​តម្លៃម៉ូឌែលដំបូងចាប់ពី ២២២៩ ដុល្លារ មានពីរពណ៌ឲ្យរើសគឺ ពណ៌ប្រផេះនិងខ្មៅ មានប្រភេទសម្រាប់ប្រុសៗ និងសម្រាប់ស្រីៗផងដែរ។ វានឹងអាចចេញលក់នៅអាមេរិក និងអឺរ៉ុបនៅចុងឆ្នាំនេះ។

​នាយកប្រតិបត្តិក្រុមហ៊ុន Bird Bike លោក Travis Vanderzanden លើកឡើងថា៖ "ទៅថ្ងៃអនាគត មធ្យោបាយធ្វើដំណើរទាំងអស់សុទ្ធសឹង ដំណើការដោយថាមពលអគ្គិសនី។ ជាក់ស្ដែង ក្រុមហ៊ុនរបស់យើងប្រឡូកក្នុងទីផ្សារយានយន្តអគ្គិសនីជាច្រើនឆ្នាំមកហើយ ឆ្នាំនេះយើងនឹងបង្ហាញផលិតផលថ្មីមួយទៀត សម្រាប់ជាជម្រើសដល់អតិថិជន ដើម្បីសម្រួលដល់ការងារពួកគេ៕”

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;