ប្រធានាធិបតីតៃវ៉ាន់ ចាក់វ៉ាក់សាំង​ហើយ​តែមិនមែនរបស់អាមេរិកទេ

  • 2021-08-23 04:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Tsai Ing-wen បាន​ចាក់វ៉ាក់សាំង​ដូសទី១ហើយនៅថ្ងៃទី២៣ ខែសីហានេះ គឺជាវ៉ាក់សាំង​ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក Medigen។

ការចាក់វ៉ាក់សាំង​របស់​លោកស្រី Tsai ធ្វើឡើង​នៅមន្ទីរពេទ្យមួយកន្លែង​ក្នុងក្រុងតៃប៉ិ ដើម្បីជំរុញ​ទំនុកចិត្តសាធារណៈ​ចំពោះសុវត្ថិភាព និងប្រសិទ្ធភាព​របស់​វ៉ាក់សាំងទីមួយ​របស់​តៃវ៉ាន់នេះ។

មនុស្ស​ជាង ៧០ម៉ឺននាក់ហើយ បានចុះឈ្មោះ​ដើម្បីទទួលចាក់វ៉ាក់សាំង Medigen ដែលវ៉ាក់សាំងនេះ តម្រូវឱ្យចាក់​គម្លាតគ្នា ២៨ថ្ងៃបន្ទាប់ពីចាក់ដូសទី១។

យ៉ាងណាមិញ គេមិនទាន់​ដឹងពីប្រសិទ្ធភាព​របស់​វ៉ាក់សាំងតៃវ៉ាន់នេះនៅឡើយទេ។ ប៉ុន្តែ​បើតាម​លោក Charles Chen ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Medigen លើកឡើងថា វ៉ាក់សាំងនេះមានសុវត្ថិភាព​ដែលអាចធានាបាន។ «យើង​បានពិសោធន៍​ជាច្រើនដង គ្រប់គ្នា​បាន​ឃើញ​ពីសុវត្ថិភាព​វ៉ាក់សាំង​របស់យើង។ វាមានផលរំខានតិចតួច ហើយស្ទើរតែគ្មានក្តៅខ្លួនអ្វីនោះទេ។ ដូច្នេះ​ខ្ញុំគិតថា គ្រប់គ្នាអាចជឿជាក់បាន»៕

ប្រភព៖ CNBC

អត្ថបទថ្មី
;