រថយន្តចង្កូតស្តាំ បើមិនកែមកឆ្វេង នឹង​ត្រូវបំបែក​ជាគ្រឿងបន្លាស់ ឬកម្ទេចចោល

  • 2021-08-23 06:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ស្នើសុំ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​គួរ​អនុញ្ញាតឱ្យ​បង់ពន្ធ និងអាករ​នាំចូល​ចំពោះ​រថយន្ត​ចង្កូតស្តាំ​មានស្រាប់​ក្នុងស្រុកជាលើកចុងក្រោយ តែត្រូវកែចង្កូត​ពីស្តាំ​មកឆ្វេង ដើម្បីឱ្យស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា។ ការអនុញ្ញាតនេះ មាន​ឱសានវាទ​ត្រឹម​ដំណាច់ខែមិថុនា ឆ្នាំ​២០២២។ បន្ទាប់ពីនោះ រថយន្តចង្កូតស្តាំដែលត្រូវបង្ក្រាបបាន នឹង​តម្រូវ​​ឱ្យដោះបំបែក​ជាគ្រឿងបន្លាស់ ឬកម្ទេចចោល។

សូម​អានលម្អិតក្នុងលិខិតខាងក្រោមនេះ៖

អត្ថបទថ្មី
;