ផ្លូវចេញពី​ក្រុងកំពត ទៅ​កែប ដល់​ព្រំដែន​វៀតណាម នឹង​លើកកម្រិត​គុណភាព Grade II

  • 2021-08-24 02:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កិច្ចប្រជុំអន្តរស្ថាប័ន​ជាមួយ​ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុ​ នៅថ្ងៃទី២៣ សីហា ដើម្បី​ពិភាក្សា គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ ប្រវែង ៥២,៥៧​គីឡូម៉ែត្រ ពីចំណុច​ភ្ជាប់ផ្លូវជាតិ​លេខ៣ ដល់​ព្រំដែន​កម្ពុជា-វៀតណាម ជាគម្រោង​ស្ថិតក្រោមការគ្រប់គ្រង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាន​នៃប្រទេសចិន ដោយ​មានការចូលរួម​ពីគ្រប់ផ្នែក​ពាក់ព័ន្ធ។

កិច្ចប្រជុំនេះ​ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងទាក់ទងនឹងផលប៉ះពាល់ និងដំណោះស្រាយ និងដំណាក់កាលសាងសង់ មុនពេលបិទបញ្ចប់ការសិក្សាលម្អិត ដើម្បីធ្វើការដោះស្រាយចំគោលដៅទាន់ពេលវេលា និងធ្វើឱ្យផ្លូវថ្នល់ទទួលបានគុណភាពត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

សូមបញ្ជាក់ផងដែរថា៖ ផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៣ (ត្រង់គីឡូម៉ែត្រលេខ ១៤៨+១០០) ដល់ ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ខេត្តកំពត និងក្រុងកែប ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយទទួលបានការសិក្សាដោយក្រុមហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន(CRBC) ជ្រើសយកកម្រិតស្តង់ដារបច្ចេកទេសចិនកម្រិតII (Grade II)។

ការសាងសង់គម្រោងត្រូវការរយៈពេលសរុប ២៤ ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;