ត្រចៀកកាំស្រាប់តែបាក់សម្រស់មើលមិនចង់ស្គាល់
- 2021-08-24 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រចៀកកាំស្រាប់តែបាក់សម្រស់មើលមិនចង់ស្គាល់
ចន្លោះមិនឃើញ
សម្ពាធការងារ គួបផ្សំនឹងស្ត្រេសក្នុងរឿងជីវិតគូបានធ្វើឲ្យកំពូលតារាសម្ដែងស្រីចិន Zhao Wei ជ្រើសយកការជក់បារីជាវិធីរំដោះទុក្ខ។
ចូលសិល្បៈជាង ២០ឆ្នាំហើយក៏ពិតមែន តែតារាសម្ដែងស្រីចាស់វស្សា Zhao Wei នៅតែរក្សាបានតំណែងតួឯកស្ថិតលើកំពូលមិនដែលស្រកស្រុត។ ទន្ទឹមនឹងសមត្ថភាព សម្រស់របស់ស្រីស្អាតអាយុ ៤៥ឆ្នាំក៏ត្រូវបានគេវាយតម្លៃខ្ពស់ដូចគ្នា។ យ៉ាងណាក្ដី មួយរយៈចុងក្រោយ ដោយសារតែមានរឿងអាស្រូវច្រើនពាក់ព័ន្ធនឹងការជំពាក់លុយគេមិនសងត្រូវគេប្ដឹង ព្រមទាំងមានរឿងរកាំរកូសនឹងប្ដីទៀតនោះ បានធ្វើឲ្យអ្នកម្ដាយកូន១ស្ត្រេសជាខ្លាំង។
ប្រឈមនឹងបញ្ហានេះ អ្នកម្ដាយកូន១បានជ្រើសយកការផឹកស្រាមករំសាយទុក្ខ ដោយអ្នកកាសែតជាច្រើនដងប្រទះឃើញ តួរឿងព្រះនាងយេយេចេញចូលហាងស្រាជាមួយមិត្តភ័ក្ដិឥតលោះ។ មិនទាន់បញ្ចប់ត្រឹមនេះ Zhao Wei ក៏ឧស្សាហ៍ជក់បារីដើម្បីបំបាត់ស្ត្រេសដូចគ្នា។ ក្រុមការងារពេលថតរឿងបានលួចបង្ហើបថា នៅក្នុងមួយថ្ងៃ ត្រចៀកកាំជក់យ៉ាងតិចក៏អស់បារីមួយកញ្ចប់ដែរ។ ដោយសារតែបារីគួបផ្សំនឹងស្រាបានធ្វើឲ្យ តារាកើតឆ្នាំ ១៩៧៦ ធ្លាក់ចុះយ៉ាងលឿន។
គេបានប្រទះឃើញថា នៅពេលនេះរាល់រូបភាពទាំងអស់របស់នាង មុនពេលបង្ហោះត្រូវបាន Edit យ៉ាងម៉ត់ចត់ ព្រោះស្បែករបស់ Zhao Wei នៅពេលនេះបានយារធ្លាក់ និងជ្រួញខ្លាំងដោយសារតែផលប៉ះពាល់របស់គ្រឿងទាំង២។ អ្នកគាំទ្រសង្ឃឹមថា អ្នកម្ដាយកូន១នឹងរកវិធីរំសាយអារម្មណ៍ប្រសើរជាងវិធីទាំង២ខាងលើ៕