នាយករដ្ឋមន្រ្តីសិង្ហបុរី និយាយចំៗទល់មុខអនុប្រធានាធិបតីអាមេរិក រឿងដកទ័ពពីអាហ្វហ្គានីស្ថាន
- 2021-08-24 06:25:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីសិង្ហបុរី និយាយចំៗទល់មុខអនុប្រធានាធិបតីអាមេរិក រឿងដកទ័ពពីអាហ្វហ្គានីស្ថាន
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី ស៊ានឡុង បាននិយាយចំៗទៅកាន់លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិកថា ពិភពលោកនឹងរង់ចាំមើលជំហានបន្ទាប់របស់អាមេរិក ក្រោយដកទ័ពចេញពីអាហ្វហ្គានីស្ថាន។ លោកថ្លែងដូច្នេះ ក្នុងសន្និសីទកាសែតរួមគ្នា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។
លោកបានលើកឡើងថា កាយវិការរបស់អាមេរិកចុងក្រោយនេះ គឺជាការបង្ហាញពីការតាំងចិត្ត ដំណោះស្រាយ និងគោលជំហររបស់អាមេរិកមកលើមិត្តភក្តិ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ថាតើអាមេរិកនឹងមានឥទ្ធិពលយ៉ាងណាខ្លះទៀត។
លោក លី ស៊ានឡុង លើកឡើងដូច្នេះថា៖ «ប្រទេសនានា បានគិតគូរ និងកែប្រែគោលជំហរតាមកាលៈទេសៈ។ ពេលខ្លះវាក៏ដំណើរការដោយរលូន ប៉ុន្តែពេលខ្លះក៏ជួបឧបសគ្គ»។
យ៉ាងណាមិញ លោកសង្ឃឹមថា អាហ្វហ្គានីស្ថាន នឹងមិនក្លាយជាចំណុចកណ្តាលនៃអំពើភេរវកម្មម្តងទៀតឡើយ៕