ខ្លោងទ្វារខាងកើតប្រាសាទប្រែរូប គ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

  • 2021-08-25 01:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូបនៅចុងឆ្នាំ ២០២១។ ក្រុមអ្នកបច្ចេកទេស កំពុងជំរុញការជួសជុលផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាត ដោយបានចាប់ដំណើរការពីខែកុម្ភៈឆ្នាំ២០២១។

ការជួសជុលមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងរបស់ប្រាសាទ។ រហូតមកដល់ពេលនេះ ការជួសជុលសម្រេចបានជាង៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ៕

អត្ថបទថ្មី
;