iPhone 13 អាចនឹងដោះសោរ ទោះពាក់ម៉ាសឬវ៉ែនតាស្រអាប់ខ្លាំង ដោយមិនមានជំនួយពី Apple Watch នោះទេ

  • 2021-08-26 02:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ននេះក្រុមហ៊ុន Apple កំពុងធ្វើតេស្តលើ Face ID hardware ជំនាន់ថ្មី ដែលអាចឱ្យអ្នកប្រើដោះសោទូរសព្ទ ទោះបីកំពុងពាក់ម៉ាស ឬវ៉ែនតាមានកញ្ចក់ស្រអាប់ខ្លាំង ក៏ដោយ។ នេះបើយោងទៅតាមអ្នកប្រកាសដំណឹងលេចធ្លាយ Jon Prosser។

មិនតែប៉ុណ្ណោះ ការដោះសោនេះ មិនត្រូវការជំនួយពីនាឡិកា Apple Watch ដូចមុខងារដោះសោរតាម Apple Watch លើ iOS 15 នោះឡើយ។

ប្រភពដដែលបន្តថា Apple បានប្រើ case ក្រៅ ភ្ជាប់នឹងគម្រូ Face ID ជំនាន់ថ្មី ដើម្បីតេសសាកល្បងដោះសោរដោយប្រើម៉ាស។ Face ID ថ្មីនេះមាន notch ឬស្នាមឆកតូចជាង iPhone 12 ដែលវាទំនងជា នឹងប្រើសម្រាប់ iPhone 13 ដែលមានស្នាមឆកតូចជាង iPhone 12 ដូចដំណឹងលេចធ្លាយជាច្រើនកន្លងមក។

ទោះយ៉ាងណា ត្បិតឧបករណ៍ Face ID ជំនាន់ថ្មីនេះកំពុងតេសសាកល្បងថ្មីៗនេះនៅឡើយ ដូចនេះបើសិនជា Apple បំពាក់វាលើ iPhone 13 វាអាចនឹងមិនទាន់ដំណើរការមុនងារពិសេសនេះបានភ្លាមៗនោះទេ អាចនឹង Face ID មកមុន បន្ទាប់មក Apple និងដុសខាត់ Software ឱ្យដំណើរការល្អមកតាមក្រោយ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី
;