អនុប្រធានាធិបតីអាមេរិក ប្រាប់​លោក ង្វៀន សួនហ៊្វុកថា កុំខ្លាចការសម្លុតរបស់ចិន

  • 2021-08-26 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតី​អាមេរិក បាន​ជំរុញឱ្យវៀតណាម​ ចូលរួម​ជាមួយ​អាមេរិក ប្រឆាំ​ងនឹង​ការ​គំរាមកំហែង​របស់ចិន ក្នុងបញ្ហាសមុទ្រ​ចិនខាងត្បូង។ លោកស្រី​ថ្លែងដូច្នេះ ពេលបើក​កិច្ចប្រជុំ​ជាមួយ​លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២១។

លោកស្រី​លើកឡើងថា៖ «យើងត្រូវការ​ស្វែងរក​វិធីដើម្បីដាក់សម្ពាធ និង​បង្កើនសម្ពាធលើ​ប្រទេសចិន ឱ្យគោរព​តាមច្បាប់​អន្តរជាតិ និង​ហ៊ានតតាំង​ការសម្លុតរបស់ចិន និង​ការទាមទារ​គ្រប់គ្រង​សមុទ្រ»។

ជាមួយគ្នានោះ លោកស្រី​អនុប្រធានាធិបតី ក៏បានបញ្ជាក់​ការគាំទ្រ​ ក្នុងការបញ្ជូន​ឆ្មាំសមុទ្រអាមេរិក​បន្ថែម ទៅវៀតណាម ដើម្បី​ជួយ​ការពារផលប្រយោជន៍​សន្តិសុខ ក្នុង​ដែនទឹក​ជម្លោះនេះ ហើយ​សន្យាថា អាមេរិក​នឹងនៅតែ​រក្សាវត្តមានដ៏រឹងមាំ​ក្នុងសមុទ្រ​ចិនខាងត្បូង៕

ប្រភព៖ AP

អត្ថបទថ្មី
;