កូវីដផ្ទុះខ្លាំងពេក ឡាវប្រកាសនឹងមិនបញ្ជូនតំណាងខ្លួនទៅប្រកួត Miss Universe ឡើយ
- 2021-08-26 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដផ្ទុះខ្លាំងពេក ឡាវប្រកាសនឹងមិនបញ្ជូនតំណាងខ្លួនទៅប្រកួត Miss Universe ឡើយ
ចន្លោះមិនឃើញ
ដោយសារតែវិបត្តិកូវីដមិនទាន់បានថមថយ ប្រទេសឡាវសម្រេចថានឹងមិនឲ្យតំណាងប្រទេសខ្លួនទៅប្រកួតកម្មវិធីប្រលងសម្រស់បវរកញ្ញាចក្រវាលនោះឡើយ។
កាលពីថ្ងៃទី ២៥ ខែសីហាមុននេះ គណកម្មការកម្មវិធីបវរកញ្ញាចក្រវាលឡាវ បានផ្ដល់ព័ត៌មានទៅកាន់បណ្ដាញព័ត៌មាននានាថា សម្រាប់ឆ្នាំ ២០២១ ប្រទេសឡាវនឹងមិនបញ្ជូនបេក្ខភាពរបស់ខ្លួនទៅប្រលងលើវេទិការអន្តរជាតិឡើយ ដោយសារតែវិបត្តិកូវីដនៅក្នុងប្រទេសមិនទាន់បានស្បើយ។
“ស្ថានភាពកូវីដ១៩ នៅតែបន្តវាយលុកមិនទាន់ស្រាកស្រាន្ត ដូចនេះហើយក្រុមការងារមិនអាចប្រារព្ធធ្វើបានឡើយ ដែលជាហេតុធ្វើឲ្យយើងមិនអាចរកតំណាងទៅប្រកួតនៅប្រទេសអ៊ីស្រាអែលបានឡើយ” តំណាងប្រទេសឡាវឲ្យដឹង។
មុននោះដែរ ប្រទេសមីយ៉ាន់ម៉ា ក៏បានប្រកាសថានឹងមិនបញ្ជូនតំណាងរបស់ខ្លួនឲ្យចូលរួមដូចគ្នា ដោយហេតុផលថាមិនអាចប្រព្រឹត្តប្រលងក្នុងប្រទេសបានដែលជាហេតុគ្មានបេក្ខភាពប្រលងអន្តរជាតិ។ Miss Univers 2021 នឹងត្រូវបានធ្វើឡើងនៅខែធ្នូ នៅទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។ បច្ចុប្បន្នមានតែប្រទេសតែ១៧ប៉ុណ្ណោះ ដែលបញ្ជាក់ថានឹងចូលរួម៕