បៃឌិន ថាមិនមែនពួកតាលីបង់ទេ ដែលបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះកាប៊ុល
- 2021-08-27 06:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បៃឌិន ថាមិនមែនពួកតាលីបង់ទេ ដែលបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះកាប៊ុល
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រលានយន្តហោះក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដែលធ្វើឱ្យទាហានអាមេរិក ១៣នាក់ស្លាប់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ គឺបង្កឡើងដោយក្រុម ISIS ពោលគឺមិនពាក់ព័ន្ធនឹងរបបគ្រប់គ្រងតាលីបង់នោះទេ។
ចំពោះការស្លាប់ទាហានអាមេរិក ក្នុងឧបទ្ទវហេតុនេះ លោក បៃឌិន ព្រមានសងសឹកដល់ទីបញ្ចប់ ហើយត្រូវឱ្យក្រុមបង្កហេតុ សងអ្វីៗទាំងអស់មកអាមេរិកវិញ។
ជាមួយគ្នានេះ លោកប្រធានាធិបតី ក៏បានបញ្ជាឱ្យរៀបចំផែនការវាយប្រហារទៅលើទីតាំងរបស់ក្រុម ISIS ផងដែរ។
«យើងនឹងប្រើកម្លាំងឆ្លើយតបវិញ តាមពេលកំណត់ និងទីកន្លែងដែលយើងជ្រើសរើស។ ក្រុមភេរវក ISIS នឹងមិនអាចឈ្នះឡើយ។ យើងនឹងសង្គ្រោះប្រជាជនអាមេរិក យើងនឹងយកសម្ព័ន្ធមិត្តជនជាតិអាហ្វហ្គានីស្ថានចេញ ហើយបេសកកម្មរបស់យើង នឹងបន្តធ្វើឡើង។ អាមេរិក នឹងមិនត្រូវគេគំរាមឡើយ»។
គួរដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុម ISIS បានបើកការវាយប្រហារទៅលើគោលដៅជនស៊ីវិលជាច្រើនលើក ពិសេសសំដៅលើជានជាតិអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីអាមេរិក បានទម្លាក់គ្រាប់បែកទៅលើទីតាំង ISIS តាំងពីឆ្នាំ២០១៧មក៕