ភស្តុតាងពិតៗនៃអង់ទីគ័ររបស់ Sinopharm និង Sinovac ក្នុងពេលផ្ទុះកូវីដដែលតានៅខេត្តក្វាងទុង
- 2021-08-27 08:25:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភស្តុតាងពិតៗនៃអង់ទីគ័ររបស់ Sinopharm និង Sinovac ក្នុងពេលផ្ទុះកូវីដដែលតានៅខេត្តក្វាងទុង
ចន្លោះមិនឃើញ
វ៉ាក់សាំង Sinopharm និង Sinovac ពិតជាមានប្រសិទ្ធភាពក្នុងការជួយទប់ស្កាត់ការឆ្លងកូវីដ១៩ ប្រភេទដែលតា រហូតដល់៧០% នៅក្នុងខេត្តក្វាងទុង ប្រទេសចិន។ នេះបើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងប្រចាំខេត្តក្វាងទុង។
បន្ថែមលើសនេះ វ៉ាក់សាំងទាំងពីរ គឺបានជួយការពារទាំងស្រុង មិនឱ្យអ្នកចាក់វ៉ាក់សាំងហើយ មានភាពធ្ងន់ធ្ងរដែលបង្កឡើងដោយវីរុសនេះ។
ការសិក្សានេះ ធ្វើទៅលើមនុស្សជាង ១ម៉ឺននាក់ ក្នុងអំឡុងពេលផ្ទុះជំងឺ ពីចុងខែឧសភា ដល់ពាក់កណ្តាលខែមិថុនា។ ក្នុងនោះមានតែ ១៦៧នាក់ប៉ុណ្ណោះ ដែលឆ្លងវីរុសនេះ។
១នាក់ ក្នុងចំណោម ៨នាក់ គឺបានចាក់វ៉ាក់សាំងគ្រប់ដូសរួច ភាគច្រើនបំផុតគឺ Sinopharm និង Sinovac ហើយច្រើនជាងពាក់កណ្តាល មិនបានចាក់វ៉ាក់សាំង និងសល់ប៉ុន្មានទៀត បានចាក់ដូសទី១៕